អូស្រា្ដលី៖ តាមការអោយដឹងថា​ ពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយ កាលពីពេលថ្មីៗនេះថា ក្មេងតូចៗ ដែលមានអាយុ ៤-៥ ឆ្នាំជាច្រើននាក់ ត្រូវយំត្រាំក្នុងទឹក គួរអោយអាណិតអាសូរបំផុត ជាមួយនឹងយាយតារបស់គេ នៅក្នុងទឹក ខណៈដែលភ្លើងឆេះ ព្រៃបានវាយប្រហារចូលដល់ផ្ទះ របស់ពួកគេ។

width=450

លោកយាយ Tammy Holmes មានវ័យប្រហែលជា ៥៦ឆ្នាំ បាននិយាយថា​ គាត់ត្រូវតែ សម្រេចចិត្ដនាំចៅតូចៗទាំង៥ របស់គាត់ ចូលទៅក្នុងទឹក ខណៈដែលកម្ទេចកម្ទី និងធូលីផ្សេង ហុយចូលក្នុងផ្ទះរបស់គាត់ខ្លាំងពេក។

width=450

គាត់បានបន្ដថា គាត់ពិតជាអាណិតចៅៗរបស់គាត់ខ្លាំងណាស់ ខណៈពួគគេ និងខ្ងុំ(យាយTammy Holmes) បាននាំគ្នាត្រំាក្នុងទឹករហូតដល់ទៅ ២ម៉ោងកន្លះ។ គាត់បានបន្ថែមទាំងក្ដុលក្ដួលថា​ ជីតារបស់គេ គឺត្រូវតស៊ូនៅមើលផ្ទះសម្បែង ឯឪពុកម្ដាយរបស់ពួកគេ ត្រូវទៅមើលជីដូនជីតា របស់ពួកគេ ដែលឈឺ នៅឯទីក្រុងផ្សែងទៀត។

width=450

គាត់បន្ដទៀតថា ទំរាំតែអាចទាក់ទងទៅក្រុមអ្នកជួយសង្រ្គោះបាន រយៈពេល ២ម៉ោងកន្លះក្នុងទឹក ទាំងយាយ និងចៅៗ ស្ទើរតែដាច់ខ្យល់ស្លាប់ ដោយសារខ្វះអុកស៊ីសែន។ គួររំលឹកផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ​ ប្រទេសដែលនៅដាច់ឆា្ងយពីគេមួយនេះ ហាក់បីដូចជារងនូវភ្លើងឆេះព្រៃ និងខ្យល់ព្យុះញឹកញាប់គ្រាន់បើដែរ។

ដោយ៖ វត្ដីប្រភព៖ dailymail