ព័ត៌មានអន្តរជាតិ ៖ មនុស្ស ៥នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីយន្តហោះធន់ស្រាលមួយគ្រឿង បើធ្លាក់និងផ្ទុះឆេះចំសំណង់អាគារផ្សារទំនើបមួយកន្លែង នាទីក្រុង Melbourne ប្រទេសអូស្រ្តាលី ។
អាជ្ញាធរអូស្ត្រាលីគូសបញ្ជាក់ឲ្យដឹងថា សំណង់អាគារផ្សារទំនើបមួយកន្លែង នាទីក្រុង Melbourne នោះពុំទាន់បើកដំណើរការនៅឡើយទេ នៅពេលដែលយន្តហោះធ្លាក់ ខណៈប៉ូលីសមានជំនឿជាក់ ឲ្យដឹងថា គ្មានជនណាម្នាក់ពីផ្សារទំនើបខាងលើបានស្លាប់បាត់បង់ជីវិតនោះទេ ។ ប្រភពបន្តឲ្យដឹង ថាមូលហេតុដំបូងដែលសន្មត់ថាយន្តហោះធ្លាក់ចុះនិងផ្ទុះឆេះនោះ គឺបណ្តាលមកពី បញ្ហាបច្ចេក ទេសម៉ាស៊ីន ម៉ាស៊ីនខូច ក្រោយពីបានហោះចេញពីអាកាសយានដ្ឋាន Essendon ។ នាយនគរ បាលប៉ូលីសក្រុង Victoria លោក Lisa Neville ឲ្យដឹងថា ក្រុមមនុស្ស ៥នាក់ដែលមានវត្តមាននៅ លើយន្តហោះ និងជួបគ្រោះអកុសលស្លាប់ក្រោយយន្តហោះធ្លាក់នោះ គឺធ្វើដំណោះរទៅកាន់កោះ King Island ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី