(ស៊ីដនី)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង២០នាក់ផ្សេងទៀតរងរបួសធ្ងន់ និងស្រាលដោយសារ​តែរថយន្តមួយគ្រឿង បានបើកបុកចូលទៅក្នុងក្រុមមនុស្សម្នា ដែលកំពុងធ្វើដំណើរនៅតាមដង​ផ្លូវនៃទីក្រុង​មែលប៊ន ដែលធំបំផុត​លំដាប់ទីពីរ​នៅប្រទេសអូស្ត្រាលី។ នេះបើតាម​ដកស្រង់ពីទីភ្នាក់ងារ Reuters នៅមុននេះបន្តិច​ដោយសារព័ត៌មាន Channel News Asia នាព្រឹកថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧។

/

រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ណាមួយថា វាជាអំពើភេរវកម្មនោះឡើយ។ ព័ត៌មានលម្អិត នឹងមានការចេញផ្សាយនាពេលបន្តបន្ទាប់ទៀត៕

/

/

/

ប្រភព ៖ CNA