បុរសម្នាក់បានសំរេច អា.ក សម្លាប់ខ្លួន នៅក្នុងផ្ទះ ស្ថិតនៅក្នុងភូមិអង្គពពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីវេលាម៉ោង០១និង៣០នាទី រំលងអាធ្រាត ឈានចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១២។
ជនរងគ្រោះ ឈ្មោះ ទៀង រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំ
តាមប្រភពពត៌មានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ទៀង រដ្ឋា ភេទប្រុស អាយុ២៥ឆ្នាំរស់នៅភូមិ-ឃុំកើតហេតុខាងលើ ដោយសារប្រពន្ធបាននាំកូនរត់ចោល ទុកខ្លួននៅផ្ទះម្នាក់ឯង ឃើញដូចនេះ ឳពុកម្តាយ បាននាំជនរងគ្រោះទៅព្រះសង្ឈស្រោចទឹក ។
លុះដល់ពេលកើតហេតុខាងលើ ពេលកំពុងដេកលង់លក់ ស្រាប់តែឮសំឡេងជនរងគ្រោះស្រែកនៅក្នុងផ្ទះរបស់ខ្លួនទៅវិញ (ផ្ទះនៅក្បែរគ្នា) ពេលនោះឳពុកម្តាយបងប្អូន បាននាំគ្នាងើបទៅមើលឃើញទ្វារផ្ទះដាក់គន្លឹះជាប់ ក៏នាំគ្នាធាក់ទំលាយចូល ក៏បានឃើញជនរងគ្រោះដេកដោយមានស្នាម អា.កខ្លួនឯង ដោយប្រើកាំបិតខ្វែវ ប៉ុន្តែនៅមានដង្ហើម ក៏ហៅរថយន្តសង្គ្រោះមកដឹកបញ្ជូនទៅពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះ ប៉ុន្តែពេលទៅដល់ពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់។ ការបញ្ចប់ជីវិតនេះ ត្រូវបានគេអោយដឹងថា ប្រហែលជាដោយសារខឹងប្រពន្ធរត់ចោល។
ការបញ្ចប់ជីវិតដើម្បីដោះស្រាយបញ្ហា មិនមែនជារឿងល្អនោះឡើយ។ នៅក្នុងពុទ្ធសាសនាការសម្លាប់ខ្លួនត្រូវបានគេជឿថា នឹងមានបាបកម្ម ហើយមិនអាចចាប់កំណើតជាមនុស្សរហូតដល់រាប់រយឆ្នាំ ម្យ៉ាងទៀត នៅចំពោះមុខ អ្នកដែលបានសម្លាប់ខ្លួនក៏ត្រូវបានគេយល់ថា ជាមនុស្សមិនមានការទទួលខុសត្រូវ ឬមិនហ៊ានប្រឈមនឹងបញ្ហា។ល។
ដោយ ៖ សូរីយ៉ាប្រភព ៖ Police