ភ្នំពេញ៖ តែបៃតង អូអុិឈិ នៅតែបន្តផ្ដល់ជូននូវកម្មវិធី “អូអុិឈិ បើកគម្របក្លាយជាអ្នកមាន” នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូននូវឱកាសដ៏អស្ចារ្យបំផុតដល់អតិថិជន ក្នុងការឈ្នះរង្វាន់ជាច្រើន ដែលមានតម្លៃសរុបជាង ២,៥០០ លានរៀល ក្នុងនោះរួមមានរថយន្ត Ford Ranger XLT តម្លៃ ១៨០លានរៀល ប្រាក់សុទ្ធ ១០លានរៀល ម៉ូតូ Honda Zoomer X តម្លៃ ៨,៦លានរៀល និងតែបៃតងអូអ៊ិឈិ រាប់លានដប។
អតិថិជនតែបៃតង អូអុិឈិ ជាច្រើនអ្នក បានឈ្នះរង្វាន់ធំ និងតែបៃតង អូអ៊ិឈិរាប់លានរង្វាន់រួចមកហើយ។ ក្រុមហ៊ុនតែបៃតង អូអុិឈិ មានមោទនភាព សូមធ្វើការប្រកាសអ្នកឈ្នះរង្វាន់ចុងក្រោយចំនួន ៨ នាក់ មកពីខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលបានឈ្នះរង្វាន់ធំបំផុត គឺរថយន្ត Ford Ranger XLT ដែលមានតម្លៃ ១៨០លានរៀលមួយរង្វាន់ ប្រាក់សុទ្ធ ១០លានរៀល ចំនួន៥រង្វាន់ និងម៉ូតូ Honda Zoomer X ដែលមានតម្លៃ ៨,៦លានរៀល ចំនួន ២រង្វាន់ពីកម្មវិធី “អូអ៊ិឈិ បើកគម្របក្លាយជាអ្នកមាន” ។
លោកស្រី Suporn Denpaisarn អនុប្រធានផ្នែកពាណិជ្ជកម្មអន្តរជាតិ របស់ក្រុមហ៊ុន អូអុិឈិត្រេឌីង ខូអិលធីឌី នៅប្រទេសថៃ រួមជាមួយលោក សុង សាក់លី នាយកផ្នែកលក់ និង ទីផ្សារ បានចូលរួមផ្ដល់កិត្តិយស ក្នុងការប្រគល់រង្វាន់ធំបំផុត គឺរថយន្ត Ford Ranger XLT ដែលមានតម្លៃ ១៨០លានរៀល ដល់លោកស្រី ឆាយ ហៀប ជាកម្មករឡឥដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត រស់នៅក្នុងខេត្តកំពង់ឆ្នាំង។
លោកស្រី ឆាយ ហៀប បានរៀបរាប់ពីអារម្មណ៍របស់ខ្លួន ដែលបានឈ្នះរង្វាន់ធំថា៖ “ខ្ញុំគ្រាន់តែទិញ តែបៃតង អូអុិឈិ រសជាតិតែទឹកឃ្មុំដែលខ្ញុំចូលចិត្ត មួយដបដើម្បីផឹកនៅពេល សម្រាក។ នៅពេលដែលខ្ញុំបើកគម្របតែបៃតង អូអុិឈិ ភ្លាមនោះ ខ្ញុំឃើញរង្វាន់ធំរថយន្ត Ford Ranger XLT នៅក្រោមគម្របដប។ ខ្ញុំពិតជាមានការភ្ញាក់ផ្អើល និងរំភើបខ្លាំងមែនទែន... ខ្ញុំពិតជាមិនអាចពន្យល់ពីអារម្មណ៍មួយនេះបានទេ។ ខ្ញុំមិនដែលរំពឹងថា ខ្ញុំអាចមានឱកាសឈ្នះរង្វាន់ធំ ពីតែបៃតង អូអុិឈិ ទាល់តែសោះ។ សូមអរគុណច្រើន ដល់តែបៃតង “អូអ៊ិឈិ” ដែលបានផ្តល់ឱកាសផ្លាស់ប្តូរជីវិតប្រចាំថ្ងៃរបស់ខ្ញុំ។
បន្ថែមពីនេះទៅទៀត តែបៃតង អូអុិឈិ ក៏បានផ្ដល់រង្វាន់ដល់អ្នកឈ្នះរង្វាន់ចំនួន ៧ នាក់ផ្សេងទៀតដូចខាងក្រោម៖
អ្នកឈ្នះរង្វាន់ប្រាក់សុទ្ធ ១០ លានរៀល រួមមាន៖
1. លោកស្រី ភីម វន មកពីខេត្តព្រៃវែង
2. លោកស្រី ឯម ចន្ទ្រា មកពីខេត្តកណ្ដាល
3. លោក មាន អ៊ាង មកពីខេត្តកំពង់ចាម
4. អ្នកស្រី គ្រី ចន្លី មកពីខេត្តកណ្ដាល
5. លោក អ៊ុន ដារ៉ា មកពីខេត្តព្រៃវែង
និងអ្នកឈ្នះរង្វាន់ម៉ូតូ Honda Zoomer X ដែលមានតម្លៃ ៨.៦លានរៀល រួមមាន៖
- លោកស្រី ខែត្រ សុខា មកពីខេត្តព្រៃវែង
- លោកស្រី ឡាច បូ មកពីខេត្តកំពង់ធំ
លោកស្រី Suporn Denpaisarn បានមានប្រសាសន៍ថា៖ “យើងមានសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរចំពោះអ្នកឈ្នះរង្វាន់ទាំង ៨ នាក់ចុងក្រោយរបស់យើង ដែលបានឈ្នះរង្វាន់ធំ និងរង្វាន់ជាច្រើនផ្សេងទៀតពីកម្មវិធី អូអុិឈិ បើកគម្របក្លាយជាអ្នកមាន” ។ យើងនឹងបន្តផ្ដល់ជូនអតិថិជនរបស់យើង នូវបទពិសោធន៍គួរឲ្យចាប់អារម្មណ៍របស់ អូអុិឈិ ដែលជាតែបៃតងលេខ ១ នៅកម្ពុជា។ អតិថិជន មិនត្រឹមតែទទួលបាននូវសុខភាពល្អ ពី អត្ថប្រយោជន៍របស់តែបៃតងប៉ុណ្ណោះនោះទេ ថែមទាំងអាចទទួលបាននូវភាពរីករាយ ក្នុងការឈ្នះរង្វាន់រាប់លានរៀល ពីកម្មវិធីផ្ដល់រង្វាន់របស់តែបៃតង អូអ៊ិឈិ ផងដែរ។
លោក សុង សាក់លី នាយកផ្នែកលក់និងទីផ្សារ បានបន្ថែមថា៖ យើងមានចិត្តសប្បាយរីករាយ ក្នុងការបង្កើតកម្មវិធីដ៏គួរឱ្យរំភើបមួយនេះ។ យើងនឹងបន្តផ្តល់ជូនអតិថិជនរបស់យើង នូវរសជាតិ និងបទពិសោធន៍ផ្សេងៗគ្នា នៃតែបៃតង។ យើងសង្ឃឹមថា អតិថិជនរបស់តែបៃតងអូអ៊ិឈិនៅតែបន្តគាំទ្រ នឹងរីករាយក្នុងការចូលរួមកម្មវិធីឈ្នះរង្វាន់របស់យើង កាន់តែច្រើនបន្ថែមទៀត។
កម្មវិធី អូអុិឈិ បើកគម្របក្លាយជាអ្នកមាន” គឺជាឱកាសដ៏ល្អមួយ សម្រាប់អតិថិជន ដើម្បីឈ្នះរង្វាន់រាប់លានរង្វាន់ ដែលកំពុងរង់ចាំលោកអ្នក។ អ្នកគ្រប់គ្នាអាចក្លាយជាម្ចាស់រង្វាន់ បានយ៉ាងងាយស្រួល ដោយគ្រាន់តែពិសាតែបៃតង អូអ៊ិឈិ រសជាតិណាមួយដែលអ្នកចូលចិត្ត ហើយពិនិត្យមើលរង្វាន់នៅក្រោមគំរបដប។ អ្នកពិតជាអាចក្លាយជាអ្នកឈ្នះរង្វាន់បន្ទាប់ ពីកម្មវិធី អូអុិឈិ បើកគម្របក្លាយជាអ្នកមាន”។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅគេហទំព័រ Oishi Drink Station ឬតាមហ្វេសប៊ុករបស់យើង: https://www.facebook.com/OishiCambodia/។ សូមហៅទូរស័ព្ទមកលេខ 015 691 555/015 693 555 ប្រសិនបើអ្នកត្រូវរង្វាន់ធំ ៕