គំរូ Tablet តំលៃថោករបស់ HP នឹងត្រូវបានដាក់លក់នៅខែ មិថុនា វិញ ជំនួសឲ្យខែ មេសាដូចដែលអ្វី ក្រុមហ៊ុនបានប្រកាសកាលពីលើកមុន។

HP Slate 7 ដាក់សំណើររួចហើយ ទៅភ្នាក់ងារគ្រប់គ្រងទូរគមនាគមន៍របស់ អាមេរិច នៅដើមសប្តាហ៍នេះ ទៅតាមគំរោង ប៉ុន្តែពេលវេលាដាក់លក់របស់ផលិតផល គឺយឺតជាងមុនដល់ទៅពីរខែ។ ការដែលដាក់លក់យឺតនេះ មិនបានធ្វើឲ្យ HP ជួបនូវបញ្ហាលំបាកអ្វីទេ ព្រោះថានៅខែមិថុនាគឺជាពេលដែលមាន Tablet ច្រើនម៉ូដែល បង្ហាញខ្លួននៅលើទីផ្សារ។

Slate 7 ត្រូវបានវាយតំលៃថា ជាការវិលត្រលប់មកវិញរបស់ HP ក្រោយពីបាត់ស្រមោលអស់រយះពេលដ៏យូរក្នុងវិស័យ Tablet។ ក្រុមហ៊ុន មានការប្រយ័ត្នប្រយែងជាងមុន ដោយបានជ្រើសរើស ផលិត នូវផលិតផលតំលៃថោក ដើម្បីជាការចាប់ផ្តើម ប៉ុន្តែការដែលដាក់លក់យឺត អាចធ្វើឲ្យ Slate 7 ពិបាក ក្នុងការទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកប្រើប្រាស់។

/

Slate 7 មានរូបសណ្ឋានមធ្យម ជាមួយនឹងអេក្រង់ទំហំ 7 inch កំរិតពន្លឺ 1.024 x 600 pixel, CPU Rockchip RK3066 ល្បឿន 1,6 GHz, chip ក្រាហ្វិក ARM Cortex-A9 dual core, RAM 1 GB, មេម៉ូរីក្នុង 8 GB និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.1 Jelly Bean។ ផលិតផលរបស់ HP អាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD, ទាំងកាមេរ៉ាមុខ និងក្រោយមានទំហំ 3,1 megapixel ហើយមាន Support Google Play ថែមទៀតផង។

ផលិតផលនេះ ត្រូវបានលក់ក្នុងតំលៃថោកសមរម្យមួយគឺ 169 USD ៕

ដោយ៖ សិលាប្រភព៖ VE