មហាសេដ្ឋី Bill Gates ថ្លែងថា ខ្លួនមានបំណងនឹងចំណាយពេល ២០ឆ្នាំចុងក្រោយនៃជីវិត ដើម្បី​ដោះបញ្ហាសុខភាពពិភពលោក។ ជារៀងរាល់ឆ្នាំ មូលនិធីមនុស្សធម៌របស់ប្ដីប្រពន្ធមហាសេដ្ឋី Bill Gates តែងតែបញ្ចេញនូវលិខិត​ដែលបង្ហាញអំពីជោគជ័យ ក៏ដូចជាភាពវិជ្ជមានដែលបានសម្រេច និងអវិជ្ជមាន ដែលមូលនិធិនេះ មិនទាន់សម្រេចបាន។​  Bill Gates  បានបង្ហើបឱ្យដឹងអំពីគម្រោងមនុស្សធម៌ធំបំផុត ​ដែលលោក​នឹងត្រូវចំណាយពេល ប្រាក់កាស និងកម្លាំងកាយចិត្ត ដើម្បីអនុវត្តនៅក្នុងជីវិតចុងក្រោយរបស់ខ្លួន នោះគឺការដោះស្រាយដើម្បីបញ្ចប់បញ្ហាអត់ឃ្លាន និងសុខភាព នៅលើពិភពលោក។

width=439

សំបុត្រនាឆ្នាំនេះ របស់  Bill Gates  គឺផ្ដោតទៅលើការយល់ឃើញមិនត្រឹមត្រូវចំនួន  ៣ប្រការ ដែលរារាំងបេសកកម្មបំបាត់ភាពអត់ឃ្លាន។ ជាក់ស្ដែង ៖ (ទី ១) វាសនារបស់ប្រទេសក្រីក្រ មិនទាន់សម័យ  នៅតែមិនអាចចាកផុតពីស្ថានភាពងងឹ�