ថ្មីៗនេះ Bill Gates បានបង្ហោះនៅលើ blog ឯកជនរបស់ខ្លួន អំពីគម្រោងថ្មី ដែលកំពុងត្រូវបានឧបត្ថម្ភដោយមូលនិធិមនុស្សធម៌ Bill & Melinda Gates Roundation។ នោះគឺម៉ាស៊ីនដែលមានមុខងារ ប្រែក្លាយលាមក និងទឹកលូ ទៅជាទឹកស្អាត និងថាមពលអគ្គីសនី។ Bill Gates ក៏បានឱ្យដឹងថា ខ្លួនធ្លាប់បានសាកល្បងហូបទឹកដែលចម្រាញ់ពីលាមកនេះផងដែរ។

/

មាស៊ីនOmniprocessor នេះ ត្រូវបានស្រាវជ្រាវ និងបង្កើតឡើងដោយក្រុមហ៊ុន Janicki ។ ម៉ាស៊ីននេះ មានលទ្ធភាពចម្រាញ់ទឹកលូទៅជាទឹក ក្រោយមកទឹកនេះ ត្រូវបានបញ្ជូនមកទៅកាន់ប្រព័ន្ធចម្រោះពិសេស និងផ្ទុកសម្រាប់បញ្ចេញជាចំហាយទឹក។ បន្ទាប់ពីឆ្លងកាត់បណ្ដាដំណាក់កាលខាងលើ ទឹកនោះ ត្រូវបានគេអះអាងថា ជាទឹកស្អាត ធនាសុវត្ថិភាពខ្ពស់ និងអាចទទួលទានបាន។

/

ទន្ទឹមនឹងនេះ ប្រព័ន្ធ មាស៊ីនOmniprocessor ក៏មានសមត្ថភាពបង្កើតជាថាមពលអគ្គិសនីគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់សម្រាប់អំឡុងពេលដំណើរការ ដូច្នេះ នេះគឺជាម៉ាស៊ីនដ៏អស្ចារ្យ ហើយអាចរកចំណេញបាន ក្រៅពីដោះស្រាយបញ្ហាបរិស្ថាន និងទឹកស្អាត។

/

Gill Gates ក៏កំពុងតែមានគម្រោងសាងសង់ប្រព័ន្ធម៉ាស៊ីនទីពីរ ដើម្បីដំណើរការសាកល្បងនៅ Dakar , Senegal សម្រាប់ឆ្នាំ ២០១៥នេះ។ ក្រោយមក គម្រោងនេះ នឹងត្រូវពង្រីកនៅក្នុងប្រទេសឥណ្ឌា។ មហាសេដ្ឋី Bill Gates ក៏សង្ឃឹមដែរ​ថា អាជ្ញាធរនៃបណ្ដាប្រទេស នឹងចាប់អារម្មណ៍លើគម្រោងពិសេសនេះ ហើយប្រើប្រាស់វាយ៉ាងទូលំទូលាយ។

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Forbes