អង់គ្លេស៖ អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេស David Beckham ពេលនេះគឹមានវ័យ៣៧ ឆ្នាំហើយ។ ថ្វីបើកីឡាកររូបនេះ មានវ័យចំណាស់បន្ដិចមែន តែការទំនាក់ទំនងរបស់គេ ជាមួយបណ្ដាមន្រ្ដីសហព័ន្ធកីឡា គឹមានភាពជិតស្និ្តទ្ធគួរជាទីមោទនៈ។
បើតាមការអោយដឹង ពីអ្នករៀចំការប្រកួតកីឡាអូឡាំពិក រដូវក្ដៅ ២០១២ នៅប្រទេសអង់គ្លេស បានអោយដឹងថា លោក David Beckham នឹងត្រូវបានគេអញ្ជើ្ញញអោយទៅធ្វើជាគណៈអធិបតិដ៏សំខាន់មួយរូប ក្នុងកាបើកឆាកការប្រកួតកីឡា នៅថ្ងៃទី ២៧ ខែកក្ដដា ខាងមុខនេះ។
តាមការអោយដឹងពីភ្នាក់ងារដដែលបានអោយដឹងថា ការជ្រើសរើសលោក Beckham អោយធ្វើជាគណៈអធិបតី ព្រោះគេបានសំឡឹងឃើងថា លោក Bechkam ជាកីឡាករដែលមានប្រជាប្រិយភាព និងធ្លាប់ជួយអោយក្រុមជម្រើសជាតិអង់គ្លេស ឈ្នះពានរង្វាន់ច្រើនផងដែរ។
គួររំលឹកផងដែរថា ប៉ុន្មានឆ្នាំកន្លងទៅនេះ លោក Beckham ក៏ធ្លាប់ចូលរូមអុជភ្លើងគុបក្នុងការបើកឆាក ការប្រកួតកីឡាអូឡាំពិក នៅក្រុងអាតែន (Athen) ប្រទេសក្រិកផងដែរ។ ដូច្នេះ ជាលទ្ទផលគឹថា លោក David Bechkam គឺជាជនដ៏សំខាន់មួយរូប ដែលបានជួយអោយប្រទេសអង់គ្លេស កាន់តែមានមុខមាត់ក្នុងឆាកអន្ដរជាតិ៕
ដោយ៖ សារិនប្រភព៖ sky