អង់គ្លេស៖ តាមកាអោយដឹងពីសារពត៌មាន BBC កាលពីចុងពីសប្ដាហ៍នេះ បានអោយដឹងថា ក្រោយពីការបញ្ចប់ការប្រកួតប៉ារ៉ាឡាំពិក ឆ្នាំ២០១២ រូចមក គណៈកម្មធិការរៀបចំការប្រកួតកីឡា ប្រចាំនៅប្រទេសអង់គ្លេស ក៏បានធ្វើកម្មវីធីអបអរសាទរ ដ៏ធំមួយក្នុងការបិទព្រឹត្ដិការណ៏នេះ។

គួរបញ្ចាក់ផងដែរថា ព្រឹត្ដិការណ៍នៃការបិទការប្រកួត ដ៏អស្ចារ្យនេះ ត្រូវបានគេប្រារព្ធឡើងនៅវេលាម៉ោង 20: 30 នាទីយប់ ជាមួយនឹងភ្លើងដែលភ្លឺអញ្ចាច ដែលនេះត្រូវបានគេចាត់ទុកថា វាជាទំនៀមទំលាប់ដ៏ល្អនៃចក្រភពអង់គ្លេសផងដែរ។ លើសពីនេះ គឺចំនួនកីឡារ ៤,២០០នាក់ បានមកអង្គុយនៅមុខឆាកតែម្ដង។ ក្រៅអំពីកីឡាករ គេក៏ឃើញមានភ្ងៀវចូលទស្សនា រាប់ពាន់នាក់ទៀតផងដែរ។

លោក Philip Craven ជាប្រធានគណៈធិការ Paralympic អន្ដរជាតិ បានមានប្រសាសន៍ក្នុងការបិទ ការប្រកួតនេះថា ប្រទេសដែលធ្វើបានល្អក្នុងការប្រកួត គឺប្រទេសចិន ខណៈដែលប្រទេសអង់គ្លេស ទទូលបានលេខ ៣ ដេញពីក្រោយប្រទេសរុស្ស៊ី ដែលជាប្រទេសទទូលបានលេខ ២ ។
លោក Craven បានបន្ដថា ការឈ្នះចាញ់ពេលនេះ គឺមិនសំខាន់ប៉ុន្មានទេ ការដែលសំខាន់ គឺការជួបជុំគ្នា ក៏ដូចជាការចងសាមគ្គីភាព នៃប្រជាជនទាំងអស់លោកពិភពលោកទាំងមូល ដែលបានមកចូលរូមនៅទីនេះ៕
ដោយ៖ នារីប្រភព៖ bbc