អង់គ្លេស៖ ការធ្វើជាម្ចាស់ផ្ទះនៃការប្រកួត អូឡាំពិកឆ្នាំ ២០១២ កាលពីខែ សីហា គឺបានធ្វើអោយប្រទេសអង់គ្លេសរវល់ស្ទើរដាច់ខ្យល់ស្លាប់ទៅហើយ។​ តែពេលនេះ កីឡាករមកពីគ្រប់ទិសទី បានមកមូលគ្នាក្នុងប្រទេសអង់គ្លេសសារជាថ្មី ក្នុងគោលបំណងដើម្បីធ្វើការប្រកួតកីឡា Paralympic និង​ Game Lane ។

width=455

បើតាមការអោយដឹង​ ពីភ្នាក់ងារសារពត៌មានអង់គ្លេស បានអោយដឹងថា ព្រលានយន្ដហោះអន្ដរជាតិអង់គ្លេស Hearthrow ថ្ងៃនេះ គឺមានកីឡាករ កីឡាការនីរាប់ពាន់នាក់ ពោលគឺចំនួន២៥ ប្រទេសជុំវិញពិភពលោកដែលបានមកចូលរូម។

width=452

គួររំលឹកផងដែរថា​ កីឡា Paralympic ជាប្រភេទកីឡា ដែលត្រូវបានរៀបចំឡើងសម្រាប់អ្នកពិការទូទៅ។ កីឡានេះទៀតសោត ក៏មានប្រជាប្រិយភាពក្នុងតំបន់អឺរ៉ុបនាពេលបច្ចុប្បន្នផងដែរ។ កីឡានេះគឺបានលើកទឹកចិត្ដដល់មនុស្សពិការទាំងអស់ អោយចូលរូមសកម្មភាពកីឡា ក៏ដូចជាទទូលបាននូវការគាំទ្រពីទស្សនិកជន និងរង្វាន់ជាច្រើនផងដែរ។​    នេះជាវីដេអូក្លីបមួយ ដែលបង្ហាញពីចំនួនកីឡាករដ៏ច្រើនលើសលប់ ដែលបានមកចូលរួមធ្វើការប្រកួតនៅប្រទេសអង់គ្លេស៕

 

 

ដោយ៖ សីហាប្រភព៖ sky