(ឡុងដ៍)៖ អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស លោក David Cameron បានសម្រេចចិត្ត លាលែងពីសមាជិកសភាមកពីទីក្រុង Witney ហើយនៅមុននេះបន្តិច បន្ទាប់ពីការបោះឆ្នោត ធ្វើប្រជាមតិចាកចេញពីអឺរ៉ុប បានសម្រេចកាលពីខែសីហា ដែលឈានទៅដល់ការលាលែង ពីតំណែងជានាយករដ្ឋមន្ត្រី និង ឲ្យលោកស្រី Theresa May កាន់តួនាទីនោះបន្ត។ នេះបើតាមការ ចេញផ្សាយ ដោយ BBC នាយប់ថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០១៦។

/

លោក Cameron វ័យ ៤៩ឆ្នាំ បានធ្វើជាសមាជិកសភាតំណាងទីក្រុង Witney តាំងពីឆ្នាំ ២០០១ មកម្ល៉េះ ហើយលោកបានក្លាយជា មេដឹកនាំគណបក្សអភិរក្សនិយម កាលពីឆ្នាំ ២០០៥ និងបន្ទាប់មកទៀត លោកបានក្លាយជា នាយករដ្ឋមន្ត្រីនៅឆ្នាំ ២០១០៕

/

/

ប្រភព ៖ ប៊ីប៊ីស៊ី 

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី