អាឡឺម៉ង់៖ តាមការអោយដឹងពីសារពត៌មានក្រុងប័រលីណ ប្រទេសអាឡឺម៉ង់ កាលពីដើមសប្ដាហ៍នេះ បានអោយដឹងថា ការប្រកួត 'World Cup' ជិះធុងសំរាមឆ្នាំ ២០១២នេះ​ ត្រូវបានប្រព្រឹត្ដទៅនៅឯប្រទេសអាឡឺមង់។

width=455បើតាមការអោយដឹង​ ពីសមាគមន៍អ្នករៀបចំការប្រកួត (Garbage Can Association) បានអោយដឹងថា ការប្រកួត World Cup ជិះធុងសំរាមឆ្នំានេះ ត្រូវបានប្រព្រឹត្តទៅនៅក្នុងទីក្រុងHermeskeil ប៉ែកខាងលិចប្រទេសអាឡឺម៉ង់។ ការប្រកួតនេះទៀតសោត ត្រូវបានចូលរូមពីក្រុមកីឡាករជាច្រើនប្រទេស មានដូចជា ប៊ែលស៊្សាម អូស្ដា្រលី លុចហ្សំប៊ួរ និងអាឡឺម៉ង់ ជាម្ចាស់ផ្ទះផងដែរ។

width=455

គួរបញ្ចាក់ផងដែរថា លក្ខ័ណនៃការប្រកួត គឺធុងសំរាមរបស់កីឡាករទាំងអស់ត្រួវបានមានជើង ដែលអាចវិលបាន។ ចំពោះថ្ងៃទីមួយ ពោលគឺថ្ងៃទី ១៩ សីហា​ កីឡាដែលមានពិន្ទុខ្ពស់ជាងគេមកពីទីក្រុង Nonnweiler មានឈ្មោះថា Norman Schaefer ដែលធ្វើបានត្រឹម ២១.១នាទី(Second)។ នេះជាវីដេក្លីបដែលបង្ហាញពីការប្រកួត World Cup ជិះធុងសំរាមនេះ។ សូមចុចដើម្បីមើល៕

 

ដោយ៖ រក្សាប្រភព៖ sky