ព័ត៌មានអន្តរជាតិ ៖ វិនាទីខ្មាន់កាំភ្លើង ប្រៀបបាននូវកម្រោលចូលមួយរំពេច នៅឯខាងក្រៅផ្សារ ទំនើប នាទីក្រុង Munich ប្រទេស អាល្លឹម៉ង់ នោះ ត្រូវបានផ្តិតជាប់តាមរយៈខ្សែអាថ៍វីដេអូ ខណៈ វីដេអូដ៏រន្ធត់មួយនេះ បានធ្វើឲ្យអ្នកទស្សនា ព្រឺក្បាលជាខ្លាំង ។

/

/

សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ហោចណាស់ មនុស្ស១០នាក់បានស្លាប់បាត់បង់ជីវិតក្នុងនោះ រួមមានខ្មាន់កាំភ្លើងម្នាក់ផងដែរ ក្រោយបាញ់រះសម្លាប់មនុស្ស ៩នាក់ រួចធ្វើអត្តឃាត ។ គ្រោះថ្នាក់ ដ៏រន្ធត់ពាក់ព័ន្ធនឹងការបាញ់រះលើកនេះ បានកើតឡើងវេលាម៉ោង ៦ល្ងាច ថ្ងៃសុក្រ ទី ២២ កក្កដា ឆ្នាំ ២០១៣ (ម៉ោងក្នុងស្រុកអាល្លឹម៉ង់) នៅឯខាងក្រៅផ្សារទំនើប Olympia ទីក្រុង Munich ប្រទេស អាល្លឹម៉ង់ ។ ខណៈមន្រ្តីប៉ូលីសកំពុងតែតាមប្រមាញ់ជនដែលនៅពីក្រោយការវាយប្រហារ វីដេអូដ៏ រន្ធត់ខាងក្រោមនេះ ត្រូវបានចែករំលែកលឿនទាល់តែមែនទែន ក្នុងបណ្តាញសង្គម បង្ហាញច្បាស់ ជាក់ស្តែងខ្មាន់កាំភ្លើងបាញ់រះទៅលើក្រុមមនុស្សដែលមិនដឹងអីទាល់តែសោះ ។ ក្រុមមនុស្សម្នា ផ្អើលនាំគ្នារត់យកតែរួចខ្លួន នៅពេលខ្មាន់កាំភ្លើង បើកការវាយប្រហារ បាញ់រះ នៅខាងក្រៅ ហាង អាហារសម្រន់ McDonald ។ ជ្រាបកាន់តែច្បាស់ សារព័ត៌មាន Camnews សូមនាំមកនូវឃ្លីបវីដេអូ ស្តីពីការវាយប្រហារបាញ់រះដ៏រន្ធត់ដែលមានជាបន្តបន្ទាប់នៅខាងក្រោម ៖ 

- អាន ៖ អាល្លឺម៉ង់ ៖ បាញ់រះនៅផ្សារទំនើប សម្លាប់មនុស្ស យ៉ាងតិច១០នាក់

 

 

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ​