បើមើលពីខាងក្រៅ iPad Mini ហាក់ដូចជា iPad 2 បង្រួមតូចអញ្ចឹង ប៉ុន្តែផ្នែកខាងក្នុងរបស់វាយ៉ាងណាទៅវិញ? ដើម្បីឆ្លើយតបនឹងសំណួរនេះ គេហទំព័រ iFixit បានយក Tablet មួយនេះឡើងជ្រុញកាប់សាច់តែម្តង។

បន្ទាប់ពីដោះមើលគ្រឿងក្នុងអស់ហើយ iPad Mini មានចំនុចជាច្រើនដូចនឹង Tablet ធំៗមុនៗរបស់ខ្លួនដែរ។ Hardware មួយចំនួនដូចមាននៅក្នុង iPad ជំនាន់ទី3, ដូច្នេះបើធ្វើការផ្លាស់ប្តូរដោយខ្លួនឯង រឺយកជួសជុលវានឹងមានការលំបាក។ អេក្រង់របស់ឧបករណ៍នេះ ជាស្នាដៃផលិតរបស់ Samsung (មិនច្បាស់ថា មានក្រុមហ៊ុនណាផ្សេងបានចូលរួមសហការផលិត រឺក៏អត់នោះទេ)។ SoC Apple A5 របស់ iPad Mini ត្រូវបានផលិតនៅលើ Chip 38nm ដូចនៅក្នុង iPad 2 ដែលទើបនឹងបានបង្ហាញខ្លួនកាលពីដើមឆ្នាំនេះ គឺមិនមែន Chip 45nm ដូច iPad 2 ជំនាន់ដំបូងនោះឡើយ។ ឥឡូវនេះ Apple ក៏បានបំពេញបន្ថែមនូវ Speaker Stereo ដល់ iPad Mini ហើយនេះក៏ជាលើកទីមួយរបស់ Apple ដែលបានបំពាក់ Speaker ពីរដូច្នេះ។

ខាងក្រោមនេះ គឺជារូបភាពគ្រឿងក្នុងរបស់ iPad Mini ដែល iFixit ដោះរុះរើចេញ, សូមទស្សនាទាំងអស់គ្នា !

/

/

/

/

/

/

/

/

/

/

/

/

/

/

/

/

/

ដោយ៖ សិលាប្រភព៖ tte