កាលពីចុងសប្តាហ៍មុន រូបភាពចចាមអារាមស្តីពី Tablet តំលៃ 99 USD ប្រើប្រព័ន្ធប្រតិបត្តិការAndroid មានឈ្មោះថា Iconia B1 បានលេចឡើងនៅលើគហទំព័របច្ចេកវិទ្យាជាច្រើន។
បើតាមព័ត៌មានចចាមអារាមនៅលើអ៊ីនធឺណេត Tablet តំលៃថោករបស់ Acer នឹងមានអេក្រង់ទំហំ 7 inch, កំរិតពន្លឺ 1.024 x 600 pixel, ប្រើប្រាស់ Android 4.1.2 ជាមួយនឹង Chip Dual Coreរបស់ Mediatek ល្បឿន 1.2 GHz, chip ក្រាហ្វិក PowerVR SGX 531, RAM 512 MB, មេម៉ូរីក្នុង 8 GB។
ទន្ទឹមនឹងនោះ វានៅអាចបន្ថែមមេម៉ូរីក្រៅបានតាមរយះកាត microSD, កម្មវិធី GPS, Bluetooth 4.0។ តាមប្រភពព័ត៌មានចចាមអារាមបានឲ្យដឹងថា Acer នឹងដាក់បង្ហាញ Iconia B1 នៅក្នុងពិព័រណ៍ CES 2013 ចាប់ពីថ្ងៃទី 8 - 11/1/2013 ខាងមុខនេះ៕

ដោយ៖ សិលាប្រភព៖ zng