កាលពីខែមិថុនា ឆ្នាំមុន LG បានឲ្យដឹងថា ក្រុមហ៊ុននឹងឈប់ធ្វើការអភិវឌ្ឍន៍ Tablet ហើយប្រមូលកំលាំងផ្តោតតែទៅលើវិស័យស្មាតហ្វូនតែប៉ុណ្ណោះ។ ជាក់ស្តែង តាមប្រភពព័ត៌មានពី Munhwa របស់កូរ៉េខាងត្បូង, LG អាចនឹងវិលត្រលប់ក្នុងជំនួញ Tablet នេះវិញជាមួយនឹងផលិតផលថ្មីមួយ ដែលនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗ ពោលនៅក្នុងត្រីមាសទី ៣ ឆ្នាំនេះតែម្តង។ តាមប្រភពនៅមិនទាន់ច្បាស់ថា គំរូ Tablet ថ្មីនេះនឹងប្រើ Android ឬ Windows នោះទេ ហើយព័ត៌មានស្តីពីរូបសណ្ឋាន Hardware ក៏មិនបានប្រាប់ឲ្យដឹងដែរ។
កាលពីពេលមុន LG ក៏ធ្លាប់មាន Tablet ប្រើ Android មួយគឺ Optimus Pad ប៉ុន្តែវាមិនជោគជ័យទេ ព្រោះត្រូវប្រកួតប្រជែង ជាមួយគូប្រកួតសុទ្ធតែគីឡូធ្ងន់ជាងមកពីខាង Apple (iPad), បណ្តាTablet របស់ Samsung និង Asus។

LG Optimus Pad, គំរូ tablet Android ដំបូង និងតែមួយគត់របស់ LG តាំងពីដើមមក រហូតបច្ចុប្បន្ន
សព្វថ្ងៃតម្រូវការប្រើ Tablet មានការកើនឡើងខ្លាំង ជាពិសេសជាមួយ TabletAndroid, ហើយប្រហែលជា LG បានសំលឹងឃើញឱកាសជំនួញនេះ ទើបក្រុមហ៊ុនសំរេចចិត្ត ឈានជើងហក់ចូលក្នុងវិស័យនេះឡើងវិញ៕
ដោយ៖ សិលាប្រភព៖ TTE