តាមប្រភពពី The Verge បានឲ្យដឹងថា Tablet របស់ Nokia នឹងបង្ហាញខ្លួនឆាប់ៗនេះ ប៉ុន្តែមិនទាន់ដឹងពេលវេលាច្បាស់លាស់នោះទេ។ មុននេះ ផែនការបង្ហាញណែនាំ tablet Windows RT របស់ Nokia ធ្លាប់ត្រូវបានពន្យារពេល ដោយគ្មានពេលកំណត់។

បណ្តារូបភាពផលិតផលដែលមានឈ្មោះកូដ Sirius ដែលលេចចេញចចាមអារាម បានឲ្យឃើញថា វាមានរូបរាងប្រហែលនឹងស៊េរីទូរស័ព្ទ Lumia ជាមួយសំបកជ័រមានច្រើនពណ៌។

ចំនុចដែលគួរឲ្យចាប់អារម្មណ៍របស់គំរូ Tablet Nokia នេះគឺមានកម្រាស់ស្តើងជាង iPad និងមានទម្ងន់ប្រហែល 0,5 Kg នេះបើតាមប្រភពពី Engadget។ វានឹងបំពាក់កាមេរ៉ាក្រោយទំហំ 6 MP និងមុខទំហំ 2 MP។ អេក្រង់វាមានទំហំ 10,1 inch កំរិតពន្លឺ Full HD។

Nokia Sirius នឹងប្រើប្រាស់ CPU ខ្លាំងគឺ Qualcomm Snapdragon 800 ជាមួយ RAM 2 GB មេម៉ូរីក្នុងទំហំ 32 GB អាចបន្ថែមមេម៉ូរីក្រៅបាន តាមកាត microSD និងមាន microHDMI, microUSB ផងដែរ។

/

កំរិតតំលៃលក់ដែល Nokia ដាក់ចេញសំរាប់ផលិតផលរបស់ខ្លួន គឺនឹងស្ថិតនៅក្នុងកំរិតប្រកួតប្រជែង, ប្រហាក់ប្រហែលនឹង iPad។ តាមការសន្និដ្ឋាន Nokia Sirius នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍មួយរបស់ Nokia នៅថ្ងៃទី ២៦ ខែកញ្ញា ខាងមុខនេះ នៅទីក្រុងNew York សហរដ្ឋអាមេរិច៕

ដោយ៖ សិលាប្រភព៖ VE