យល់ដឹង៖ តាមការអោយដឹងពីគេហទំព័រ ដេលីមែលកាលព្រឹកថ្ងៃ ០១ តុលានេះ ដែលបានចុះផ្សាយថា នាង Candice Swanepoel គឺជាអ្នកបង្ហាញម៉ូតវ័យក្មេងម្នាក់ ដែលទទូលបានយោគជ័យបំផុត ក្នុងកិច្ចការអាជីពរបស់នាង (Professional Model)។

គួរបញ្ចាក់ផងដែរថា នាង Candice គឺស្រុកកំណើតនៅឯតំបន់ Mooi River ខេត្ដ Kwazulu-Natal ប្រទេសអាហ្វ្រិកខាងត្បូង។ ថ្វីតែនាងជា ជាជនជាតិអាហ្វ្រិកមែនពិត តែសម្បុររបស់នាងគឺស មិនចាញ់កញ្ញា អឺរ៉ុប ឬអាស៊ីឡើយ។

នាង Cadice បាននិយាយថា រូបនាងបានប្រលូកក្នុងវិស័យបង្ហាញម៉ូតតាំងពីនាងមានអាយុប្រហែល ១៥- ១៦ ឆ្នាំម្លេះ។ ដោសារតែរូបសម្រស់ស្រស់ស្អាត និងកម្ពស់បាន នាងត្រូវបានក្រុមហ៊ុនជាច្រើនផ្សេងទៀត ជួលអោយថត ការផ្សាយស៉្បតពាណិជ្ជកម្ម ក៏ដូចជាផលិតផលលក់ដូរផ្សេងៗទៀតផងដែរ។
Cadice បានបន្ដថា ការប្រលូកក្នុងអាជីពដំបូង គឺមានកាលំបាកខ្លំាងណាស់ តែដោយការតស៊ូអំណត់ព្យាយាមរបស់នាង នាងអាចទទូលបានភាពជោគជ័យខ្លំាងបំផុត ពោលគឺ Pro-fessional Model តែម្ដង។ នេះជាវីដេអូក្លីប ដែលបង្ហាញពីការថតពាណិជ្ជកម្ម ក៏ដូចជាការបង្ហាញម៉ូតរបស់នាង។ សូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ dailymail