បណ្តាព័ត៌មានចចាមអារាមដំបូងស្តីពី Surface មានទំហំអេក្រង់តូច ចាប់ផ្តើមលេចឮនៅដើមខែមុន។ ជាក់ស្តែង ខុសពីព័ត៌មានរបស់ The WSJ ថា 7 inch, អ្នកវិភាគ NPD DisplaySearch លើក​នេះបានកំនត់ថា ឧបករណ៍កំពុងតែស្រាវជ្រាវផលិតដោយ Microsoft មានទំហំអេក្រង់ 7,5 inch។ហើយវានឹងត្រូវបានបង្ហាញណែនាំខ្លួន នៅដើមឆ្នាំក្រោយ ជំនួសឲ្យចុងឆ្នាំនេះ ដូចព័ត៌មានកាលពីពេលមុនៗ។

ព័ត៌មានមួយផ្សេងទៀតពី Digitimes កាលពីម្សិលមិញបានឲ្យដឹងថា, Microsoft នឹងបង្ហាញ Tabletនេះភ្លាមនៅក្នុងខែ មិថុនា ខាមុខនេះ។ ជាក់ស្តែង ព័ត៌មាននេះមិនច្បាស់ថា ជាព័ត៌មានចចាមអារាមស្តីពីផលិតផលរបស់ Microsoft ឬក៏មិនមែននោះទេ។

/

Surface ថ្មីអាចបំពាក់អេក្រង់ 7,5 inch (រូបភាពតំណាង)

ឧបករណ៍ត្រូវបានចចាមអារាមថានឹងបំពាក់នូវអេក្រង់ទំហំ 7,5 inch កំរិតពន្លឺ 1.400 x 1.050pixel។ ជាមួយកំរិត Pixel 233 ppi ភាពភ្លឺច្បាស់នៃពន្លឺអេក្រង់ នឹងល្អជាង iPad Mini និង Nexus 7។ ក្នុងនោះ តំលៃដាក់លក់នឹងខ្ពស់ជាងបន្តិច បើប្រៀបជាមួយផលិតផលរបស់ Google ប៉ុន្តែប្រហាក់ប្រហែលនឹង iPad Mini គឺវានឹងមានតំលៃ 399 USD ឬក៏ទាបជាងនេះ៕

ដោយ៖ សិលាប្រភព៖ VE