ថេបប្ល៊េត Android ថ្មីបំផុតរបស់ Sony - Xperia Tablet S បានចាប់ផ្តើមដាក់លក់នៅប្រទេសអង់គ្លេស និងតៃវ៉ាន់ តែមួយសប្តាហ៍ក្រោយពីបានធ្វើការបង្ហាញនៅពិព័រណ៍ IFA 2012។
នៅអង់គ្លេស Version Wi-Fi នៃថេបប្ល៊េតនេះមានតំលៃ 329 Euro (525 USD) សំរាប់ម៉ាស៊ីនដែលមានមេម៉ូរីក្នុង 16GB និង 379 Euro (604 USD) សំរាប់ 32GB។ ចំណែកនៅតៃវ៉ាន់វិញ គំរូ Xperia Tablet S Wifi 16GB មានតំលៃ 467 USD, ឯ 32GB តំលៃ 535 USD ហើយថ្លៃបំផុត model 64GBមានតំលៃ 636 USD។ រីឯ Version Wi-Fi + 3G នៃឧបករណ៍នេះ សព្វថ្ងៃមានសំរាប់តែការកុម្មង់ទិញមុនប៉ុណ្ណោះ។

Sony Xperia Tablet S
ព័ត៌មានលំអិតមួយចំនួនស្តីពី Xperia Tablet S :
> អេក្រង់ទំហំ 9,4 panel IPS ជាមួយកំរិតពន្លឺ1280 x 800> CPU NVIDIA Tegra 3> RAM 1GB> ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0 ជិតអាប់ហ្រ្គេតឡើង 4.1> មិនជ្រាបទឹកតាមស្តង់ដារ IPX-4> មានកម្មវិធីអាប់ហ្រ្គេដជាច្រើនរបស់ Sony> ត្រូវបានថែម 5GB លើសេវា PlayMemories> អាចបញ្ជាបានតាមរយះ Infrared សំរាប់ឧបករណ៍ផ្សេងទៀត> មានកំរាស់ចាប់ពី 8,89mm ដល់ 11,9mm, ទម្ងន់ 571 gram> ថ្ម 6000mAh អាចប្រើប្រាស់បានរយះពេល 10ម៉ោង> មានរន្ធដាក់កាត SD , Support adapter HDMI, Wifi> បច្ចេកវិទ្យាសំលេង ClearAudio+រូបភាពពិតជាក់ស្តែងមួយចំនួននៃ Xperia Tablet S :









ដោយ៖ សិលាប្រភព៖ kenh14 & VE