ក្រៅពី Memo Pad FHD 10, Asus នៅបង្កឲ្យមានការភ្ញាក់ផ្អើលមួយ នៅក្នុងព្រឹត្តិការណ៍ Computex លើកនេះ ជាមួយគំរូ Tablet តំលៃថោក Memo Pad HD 7។ Tablet នេះមានតំលៃលក់ 129 USD សំរាប់ version 8 GB និង 149 USD version 16 GB។
ស្តីពីរូបសណ្ឋាន Hardware, Memo Pad HD 7 មាន Hardware ប្រហាក់ប្រហែលនឹង Nexus 7 របស់ Google ដោយវាបំពាក់នូវអេក្រង់កំរិតពន្លឺ 1.280 x 800 pixel។ Tablet នេះប្រើប្រាស់នូវ Chip Quad Core Cortex A7, អាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD, បច្ចេកវិទ្យាសម្លេង SonicMaster រួមជាមួយរន្ធ microUSB។ ម៉ូដែលនេះ ប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich។ កាមេរ៉ាមុខ និងក្រោយមានទំហំ 1,2 megapixel និង 5 megapixel។

បើតាមការសន្និដ្ឋាន Tablet ថ្មីនេះនឹងធ្វើការដាក់លក់មាន ៤ពណ៌ គឺ ពណ៌ខ្មៅ ស ផ្កាឈូក និងពណ៌លឿង។ ជាក់ស្តែង ពេលវេលា នៃការដាក់លក់ឧបករណ៍នេះ នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ៕


ដោយ៖ សិលាប្រភព៖ VE