ដោយសារការកើនឡើងដ៏ខ្លាំងក្លានៅលើទីផ្សារ នូវឧបករណ៍ចល័តដែលមានក្រុមហ៊ុនផលិតជាច្រើនផ្សេងគ្នាជាមួយភាពសម្បូរបែប ចេញជាវគ្គៗ និងច្រើនម៉ូដែល  បណ្តាស្ថិតិកាលពីពេលថ្មីៗនេះបានកំនត់ថា Android គឺជាប្រព័ន្ធប្រតិបត្តិការដែលពេញនិយមបំផុតនៅលើទីផ្សារបច្ចុប្បន្ន។នេះគឺជាកំនត់ដែលត្រូវបានផ្តល់ដោយ Nathan Eagle, CEO និង Co-Founder របស់ Jana (ក្រុមហ៊ុនមួយជំនាញខាងស្រាវជ្រាវពីទីផ្សារឧបករណ៍ចល័ត នៅតាមបណ្តាប្រទេសទើបល្បីៗ) នៅសន្និសិទ ThinkMobile របស់ Google ដែលត្រូវបានប្រារព្ធទីក្រុង Milan (Italia) កាលពីខែសីហាកន្លងទៅ។

/

Android ជាប្រព័ន្ធប្រតិបត្តិការពេញនិយមបំផុត នៅលើទីផ្សារ

Nathan Eagle ក៏បានឲ្យដឹងថា ការរីកលូតលាស់ដ៏ខ្លាំងក្លារបស់ Android នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ និងឧស្សាហកម្មថ្មីៗ គឺជាប្រភពសំខាន់ដែលជួយ Google ទទួលបានលទ្ធផលដ៏អស្ចារ្យនេះ។  Nathan Eagle ក៏បានប៉ាន់ស្មានថានៅឆ្នាំ 2013, Android នឹងបន្តផលិតឧបករណ៍ចល័ត 1,5 ពាន់លានគ្រឿងទៀតទូទាំងពិភពលោកប្រើប្រព័ន្ធប្រតិបត្តិការនេះ គឺច្រើនជាងឆ្ងាយប្រព័ន្ធប្រតិបត្តិការ Windows របស់ Microsoft ដែលនឹងផលិតបាន1,3 ពាន់លានគ្រឿងឧបករណ៍ចល័ត៕

ដោយ៖ សិលាប្រភព៖ tte