តាមប្រភពព័ត៌មានរបស់website Neowin.net បាននិយាយថា HP បានរៀបចំបង្ហាញនូវTabletមួយគ្រឿងប្រើCPU x86 ជាមួយលក្ខណៈ ស្តើងជាងiPad ថ្មប្រើបាន8-10 ម៉ោងអេក្រង់10,1។ ម៉ាស៊ីននេះមានគោលដៅទៅលើអ្នកប្រើប្រាស់ជាអ្នកជំនួញ ដូច្នេះវាមិនប្រើCPU xARMទេ ព្រោះវាមិនខ្លាំងដូច x86។ សព្វថ្ងៃមិនទាន់មានព័ត៌មានណាបង្ហាញពីការចេញលក់ម៉ាស៊ីននេះនៅឡើយទេ។
តាមព័ត៌មានពីslideបានធ្លោយឲដឹងថាម៉ាស៊ីននេះមានទម្ងន់680g កំរាស់9,2mm រត់លើប្រព័ន្ធប្រតិបត្តិការWindows 8 Professional។ អេក្រង់របស់វាអាចប្រើម្រាមដៃចុច ឬប៊ិចអេឡិចត្រូនិច។ សំរាប់ការរក្សាការសម្ងាត់ វាបានបំពាក់នូវកម្មវិធីHP ProtectTool មានchip រក្សាការសម្ងាត់TPM និងមានComputrace សំរាប់ជួយម៉ាស៊ីនស្វែងរកទីតាំងនៅពេលវង្វេង៕

ដោយ៖ និស្ស័យប្រភព៖ tte