សាជីវកម្ម Software អាមេរិច បានបង្ហោះវីដេអូមួយ បន្តុះបង្អាប់រឿងដែល មិនអាចបើកនូវApplications ពីរក្នុងពេលតែមួយបាននៅលើ Tablet របស់ Apple។

អ្នកយកការណ៍ពីរនាក់ កំពុងតែស្វែងរកមនុស្សសំរាប់លេង ក្នុងការប្រកួតដ៏ធំមួយ ដែលជិតនឹងប្រារព្ធធ្វើឡើង។ ម្នាក់បានប្រើ Tablet Dell XPS 10 ប្រើប្រព័ន្ធប្រតិបត្តិការ Windows 8 ដោយបានរាយការណ៍ពីស្ថានភាពតាមរយះ Skype បណ្តើរ បើកតារាងស្ថិតិសមត្ថភាពប្រកួតរបស់បេក្ខជន ដែលមានសុក្តានុពល បណ្តើរ។ ក្នុងនោះ រឿងរ៉ាវបានប្រែក្លាយទៅជាស៊ាំញ៉ាំនៅលើ iPad ពេលដែលអ្នកប្រើវានោះ ត្រូវចាំបាច់បិទ Application នេះ ដើម្បីបើក Applicationផ្សេងមួយទៀត។

/

ទស្សនាវីដេអូ ស្ប៉តពាណិជ្ជកម្មរបស់ Microsoft ដែលមានចេតនាឌឺដងដល់ Apple ខាងក្រោមនេះទាំងអស់គ្នា ៖

ដោយ៖ សិលាប្រភព៖ VE & VReview