ឥណ្ឌា៖ Amego E-Breeze Ion គឺជាម៉ូតូដែលមានរាងតូចច្រឡឹង ស្រស់ស្អាត ថ្មីមួយទៀត របស់ក្រុមហ៊ុនផលិតម៉ូតូ ប្រទេសឥណ្ឌា។

width=460

ម៉ូតូនេះ ត្រូវបានផលិតឡើងអោយមានរាងឡួយ និងទំនើបទៅតាមយុគសម័យ នៃមនុស្សសម័យថ្មីនេះ។ ក្រុមហ៊ុនផលិតម៉ូតូ Ion Electric Scooter ក្នុងប្រទេសឥណ្ឌា បានអោយដឹងថា ម៉ូតូរាងតូចច្រឡឹងនេះ ត្រូវបានដាក់ដំណើរការដោយថាមពលបាក់តេរីអាគុយ (Battery)ដែលអាចធ្វើដំណើរបាន 20​ miles ពោលគឺស្មើនឹង ៣២គីឡូម៉ែត្រក្នុងមួយម៉ោង។

width=460

ក្រុមហ៊ុនបន្ដថាទៀតថា ការដាក់ដំណើរការម៉ូតូនេះ ដោយថាមពលអាគុយ ព្រោះក្នុងគោលបំណងលើកកម្ពស់ ក្នុងការកាត់បន្ថយ ការបំពុលបរិស្ថាន​ ដែលបណ្ដាលមកពីយានយន្ដ រាប់លានគ្រឿង ដែលមាននៅជុំវិញពិភពលោក។ សម្រាប់ឆ្នាំ ២០១៤ ខាងមុខនេះ ក្រុមហ៊ុននឹងតំឡើងម៉ូតូនេះ អោយមានថាមពលខាំ្លងជាមុន ពោលគឺអាចរត់បាន 5o miles ក្នុងមួយម៉ោង។

គួរបញ្ចាក់ផងដែរថា ក្នុងរយៈពេលត្រឹមពីរឆ្នាំ ម៉ូតូដ៏ស្អាត រាងច្រឡឹងមួយនេះ បានទាក់ទាញនូវអតិថិជនជាច្រើន ជាពិសេសគឺក្នុងតំបន់អាស៊ី និងអឺរ៉ុបតែម្ដង។ តម្លៃម៉ូតូពេលបច្ចុប្បន្នគឺ១,៦៧៥ ដុល្លារ៕

ដោយ៖ វត្ដីប្រភព៖ autoevolution