/

ក្រុមហ៊ុន រថយន្ត ISUZU Cambodia បានសម្ពោធជាផ្លូវការនូវរថយន្ដ ភីកអាប់ សេរីថ្មីដែលមានការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង គឺ “ALL-NEW ISUZU D-MAX…ស្វែងរកឧត្តមភាពថ្មី” ដែលលើសពីរថយន្តភីកអាប់ធម្មតា។  នេះជាស្នាដៃវិស្វកម្មដ៏ល្អឥតខ្ចោះ តាមទស្សនៈ “មោះមុត ទាក់អារម្មណ៍ និង ឆ្លាតវៃ ដែលមានការចនាថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុង។ ឧបករណ៍ថ្មីទាំងអស់ ដែលបង្ហាញពីការបំពេញបន្ថែមនៃការបើកបរ គ្មានគូប្រៀប ជាមួយនឹងបច្ចេកវិទ្យាសុវត្ថិភាពថ្មីសម្រាប់អ្នកប្រើប្រាស់ នៅកម្ពុជាដើម្បីទទួលយកនូវបទពិសោធន៍ “ឧត្តមភាពថ្មី” នៅពីក្រោយការបើកបរមួយ ដែលមិនធ្លាប់មានពីមុនមក ឥឡូវនេះមាននៅ អ៊ីស៊ូហ៊្សុ ខេបូឌា។

 លោក ហ្ស៊ូអ៊ីជីរ៉ូ ម៉ូរី អគ្គនាយកក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា អ្នកចែកចាយផ្តាច់មុខ រថយន្ត អ៊ីស៊ូហ្ស៊ុ Pick Up និង SUV ប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖ “ The ALL-NEW ISUZU D-MAX ”    គឺជាការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងនៃរថយន្តភីកអាប់ ក្រោមទស្សនៈ និងបទដ្ឋាន ​“ Beyond the Pick Up  (លើសពីរថយន្តភីកអាប់) ដែលបញ្ជាក់ពីភាពជាអ្នកដឹកនាំក្នុងពិភពរថយន្តភីកអាប់ ។ The All-New Isuzu D-MAX”​ ​ ត្រូវបានផលិត និងផ្លាស់ប្តួរថ្មីទាំងស្រុងតាមទស្សនៈ មោះមុត, ទាក់អារម្មណ៍ និងឆ្លាតវៃ  (Bold, Emotional and smart) ដែលមានការចនាថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង ម៉ាស៊ីនថ្មី រូបរាងថ្មី ឧបករណ៍ថ្មី និងប្រព័ន្ធសុវត្ថិភាពថ្មីជាមួយនឹងការច្នៃប្រឌិតថ្មី ដែលផ្តល់នូវមុខងារល្អឥតខ្ចោះគ្រប់ផ្នែក  ជាឧត្តមភាពរបស់អ្នកប្រើប្រាស់។

លោក ម៉ូរី បានបន្ថែមទៀតថា៖  “​ All New Isuzu D-MAX ” នឹងឆ្លើយតបគ្រប់តម្រូវការ និងផ្តល់នូវភាពទាក់ទាញ​ខ្ពស់ ។​ The “All-New Isuzu D-MAX” នឹងនាំលោកអ្នកទៅរកបទពិសោធន៍ថ្មីមួយទៀត  ដែលអ្នកអាច  “​ ស្វែងរកនូវឧត្តមភាពថ្មី ” រាល់ការធ្វើដំណើររបស់លោកអ្នក។

/

ចំណុចពិសេសៗរបស់ The All-New Isuzu D-Max 2021

ការឌីហ្សាញខាងក្រៅ និង​ខាងក្នុង

ពីចង្កៀងមុខ Bi-LED Headlamps ដ៏ស្រស់ស្អាតមានមុខងារស្វ័យប្រវត្តិ រហូតចង្កៀងក្រោយ Dual Sonic LED Tail Lamps ជាមួយរចនាបទសម័យថ្មី ប្រកបដោយថាមពលពន្លឺច្បាស់ល្អ។

LED Touch Screen ទំហំធំរហូតដល់ 9 អ៊ីញ ដែលមានមុខងារជាច្រើន អាចភ្ជាប់ជាមួយប្រព័ន្ធកម្សាន្ដទូទាំងពិភពលោក ជាពិសេស Apple Car Play ជាមួយនឹងអេក្រង់ smart MID ទំហំដល់ទៅ 4.2 inches។ ចង្កូត Tilt & Telescopic Steering Wheel ធូ​រ ងាយស្រួលបង្វិល អាចសេរ៉េ ឡើងលើចុះក្រោម ឆ្វេង ស្ដាំ ដកទៅមុខ រុញទៅក្រោយ ហើយអាចបញ្ជា គ្រប់យ៉ាង នៅលើដៃចង្កូតតែម្ដង។ ផ្ទៃខាងក្នុង ធំទូលាយ ជាមួយកៅអីខាងមុខ AVEC ដែលផ្តល់នូវផាសុកភាពខ្ពស់បំផុត។ បច្ចេកវិទ្យា Smart Touch Turn Signal ងាយស្រួលបញ្ជាដោយគ្រាន់តែយក​ម្រាមដៃទៅប៉ះ។

/

កម្លាំងម៉ាស៊ីន

 ម៉ាស៊ីន 3.0 Ddi Blue Power ម៉ាស៊ីនម៉ូឌែល 4JJ4-TCX ដែលមានកម្លាំងសេះ190 hp ស្មើនឹង 3600 ជុំក្នុងមួយនាទី និងកម្លាំងរមួល 450 ញ៉ូតុន ស្មើនឹង 1600-2600 ជុំក្នុងមួយនាទី។ ការអភិវឌ្ឍន៍ថ្មី!! ម៉ាស៊ីន 1.9 Ddi Blue Power ម៉ាស៊ីនម៉ូឌែល RZ4E-TC។ កម្លាំងសេះ150 hp ស្មើនឹង 3600 ជុំក្នុងមួយនាទី និងកម្លាំងរមួល 350 ញ៉ូតុន ស្មើនឹង 1600-2600 ជុំក្នុងមួយនាទី។

 ក្រៅពីអ្វី ដែលបានរៀបរាប់ខាងលើ The  “All-NEW ISUZU D-MAX 2021” នេះ មានលេខអូតូរហូតដល់ 6 លេខ ដែលផ្តល់ភាពងាយស្រួលប្តូរពីលេខមួយទៅលេខមួយទៀត ជាមួយប្រពន្ធ័ REV Tronic Mode និង មានលេខដៃ 6 លេខផងដែរ មានលក្ខណៈជាស្ព័រ រីករាយក្នុងការបើកបរ និងច្បាស់លាស់លើសពីការរំពឹងទុក រួមផ្សំជាមួយប្រព័ន្ធកាប់ពីតាស Terrain Command និង Electronic Diff-Lock ដែលអាចឱ្យអ្នករកឃើញបទពិសោធន៍ថ្មីមួយ នៃការបើកបររថយន្ត ។ លើសពីនេះទៅទៀត ក៏មានបច្ចេកវិទ្យាថ្មីមួយឈ្មោះថា “ISUZU DYNAMIC DRIVE PLATFORM” ជាមួយនឹងរបកគំហើញថ្មីចុងក្រោយនៃបច្ចេកវិទ្យាយានយន្ត ដែលរួមបញ្ចូលគ្នានូវតួរថយន្ត សាក់ស៊ី និងប្រព័ន្ធជើងក្រោម ដើម្បីធ្វើឱ្យមានតុល្យភាពក្នុងការបើកបរដ៏ល្អឥតខ្ចោះមួយ។

 

-         រចនាសម្ព័ននៃតួររថយន្ត មានតង់ហ្សង់ខ្ពស់

-         សាក់ស៊ីធំជាងមុន ជាមួយនឹងដែកថែបរឹងមាំជាងមុន អាចទប់ទល់នឹងកម្លាំងរមួលខ្ពស់ជាងមុន 23%

-         បូមរ៉ូស័រ Coil Spring ជាមួយនឹងបូមចន្ទាស 2 រាងឆ្អឹងជំពាមដាច់ពីគ្នានៅផ្នែកខាងមុខ

-         ចន្ទាសបូមក្រោយវែង ជាមួយ WSSP (Warm Stress Shot Peening) បច្ចេកវិទ្យាសម្រាប់បន្ទុកការងារកាន់តែរឹងមាំ និងប្រើប្រាស់បានយូរ

-         ម៉ាស៊ីនរថយន្ត ខិតទៅក្រោយ ដែលអនុញ្ញាតឱ្យមានតុល្យភាពបន្ថែមទៀត សម្រាប់ការគ្រប់គ្រង់ការចែកចាយទម្ងន់ល្អប្រសើរជាងមុន

/

/

 

បច្ចេកវិទ្យាច្នៃប្រឌិតថ្មី

កម្រិតថ្មីមួយទៀតនៃការច្នៃប្រឌិតរថយន្ត ដែលលើសពីអ្នកដទៃAll-New Isuzu D-Max បានអភិវឌ្ឍស្តង់ដារថ្មីមួយ ដែលល្អប្រសើរជាងមុន ជាមួយនឹងបច្ចេកវិទ្យានាពេលអនាគតនេះ ដែលមានលក្ខណៈពិសេសលម្អិតដូចខាងក្រោម៖

-         ការចុចបញ្ឆេះរថយន្តពីចម្ងាយ 20 ម៉ែត្រដោយ smart Key

-         កញ្ចក់មុខ ដែលអាចកាត់បន្ថយកម្ដៅ និងកំារស្មី UVA និង​កាំរស្មី UVB  ដើម្បីរក្សាសីតុណ្ហភាពក្នុងរថយន្តឲ្យនៅទាប.

-         ផ្លិតទឹកមានសេនស័រចាប់សញ្ញាទឹកភ្លៀងស្វ័យប្រវត្តិ និងមានមកជាមួយរន្ធបាញ់ ទឹកសម្អាតកញ្ចក់នៅលើផ្លឹតទឹក ដែលលាងសម្អាតបានស្អាតពេញទាំងផ្ទៃកញ្ចក់

-         ប្រព័ន្ធចាក់សោរទ្វាររថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោរដើរចេញពីរថយន្តប្រវែង 3 ម៉ែត្រ

-         ប្រព័ន្ធបើកភ្លើងក្នុងកាប៊ីនរថយន្តស្វ័យប្រវត្តិ ពេលយើងកាន់សោដើទៅជិតរថយន្តក្នុងចំងាយ ២ ម៉ែត្រ

-         ប្រព័ន្ធភ្លើងចង្កៀងមុខរថយន្តស្វ័យប្រវត្តិ ដែលអាចអោយចង្កៀងមុខរថយន្តភ្លឺរយៈពេល 30 វិនាទី បន្ទាប់ពីពន្លត់ម៉ាស៊ីនរថយន្ត

-         ប្រព័ន្ធភ្លើងចង្កៀងមុខ និងភ្លើងក្នុងកាប៊ីនរថយន្តស្វ័យប្រវត្តិ បន្ទាប់ពីពន្លត់ម៉ាស៊ីនរថយន្ត

-         ម៉ាស៊ីនត្រជាក់មុខក្រោយ ហើយអាចបើកក្នុង សីតុណ្ហភាពខុសគ្នា

/

 

សុវត្ថិភាព និងភាពធន់យូរអង្វែង

ALL-NEW ISUZU D-MAX ភ្ជាប់មកជាមួយស្តង់ដាររថយន្ត និងបច្ចេកវិទ្យាសុវត្ថិភាពថ្មី ដែលលក្ខណៈពិសេសកម្រិតខ្ពស់ជាច្រើន ដូច្នេះរាល់ការធ្វើដំណើរ អ្នកនឹងមានទំនុកចិត្ត និងភាពសប្បាយរីករាយដោយគ្មានការព្រួយបារម្ភ។

ប្រព័ន្ធសុវត្ថិភាព

-         ប្រព័ន្ធការពារហ្វ្រាំងជាប់គាំង ABS

-         ប្រព័ន្ធបែងចែកកម្លាំងហ្វ្រាំង EBD

-         ប្រព័ន្ធជំនួយហ្វ្រាំង BA

-         ថាសឌីសរបស់ហ្វ្រាំងមានទំហំ 320 mm

-         ថ្មី!! ប្រព័ន្ធផ្តល់សញ្ញាដល់អ្នកនៅខាងក្រោយ ពេលចាប់ហ្វ្រាំងរថយន្តបន្ទាន់ ESS

ជាមួយប្រព័ន្ធជំនួយការគ្រប់គ្រងយានយន្តក្នុងគ្រប់ស្ថានភាព

-           ប្រព័ន្ធគ្រប់គ្រងរថយន្តលើផ្លូវរអិល TCS  ជួយទប់កង់រថយន្តកុំអោយរអិលធ្លាក់ផ្លូវ

-           ប្រព័ន្ធអេឡិចត្រូនិកគ្រប់គ្រងលំនឹងរថយន្ត ESC ជួយរក្សារថយន្តឲ្យមានលំនឹងទៅតាមទិសដៅដែលចង់ទៅ ទោះផ្លូវបត់បែនយ៉ាងណាក៏ដោយ

-          ប្រពន័្ធជំនួយពេលបើកបរឡើងចំណោត HSA  

-           ប្រពន្ធ័គ្រប់គ្រងល្បឿនពេលបើកបរចុះចំណោត HDC

-           ជាមួយនឹង Blind Sport Monitoring កញ្ចក់មើលក្រោយ អោយសញ្ញា ពេលមានគេចងវ៉ា ឬ ពេលយើងចង់ផ្លាស់ប្តូរកន្លងផ្លូវបើកបរ

-           មានប្រព័ន្ធសេនសឺ (Sensors) ចាប់សញ្ញា ​​ ចំនួន 8 គ្រាប់នៅជុំវិញរថយន្ត អស់ក្ដីបារម្ភសម្រាប់ការបើកបរ និងការចូលចតលើផ្លូវតូចចង្អៀត

-           ប្រព័ន្ធផ្តល់សញ្ញាបម្រាមដាស់តឿន នៅពេលដែលមានរថយន្ត​​ ​ឬ អ្វីមួយនៅពីក្រោយរថយន្ត​ក្នុងអំឡុងពេលថយក្រោយ

-           ពោងសុវត្ថិភាព SRS ព័ទ្ធជុំវិញក្នុងរថយន្តផ្នែកខាងមុខមាន 2 គ្រាប់ ផ្នែកសងខាងមាន 2 គ្រាប់និងនៅព័ទ្ធជុំវិញវាំងននក្នុងរថយន្តទាំងមូលចំនួន 2 គ្រាប់ទៀតដើម្បីធានាសុវត្ថិភាពទាំងអ្នកបើកបរនិងអ្នករួមដំណើរ

-           ប្រព័ន្ធខ្សែក្រវ៉ាត់សុវត្ថិភាព ៣ ចំណុចសម្រាប់កៅអីទាំងអស់ ។ ខ្សែក្រវ៉ាត់រ៉ូបូតដោយស្វ័យប្រវត្តិសម្រាប់កៅអីខាងមុខ

-           មុខងារបើកសោរ Unlock ទ្វារស្វ័យប្រវត្តិ នៅពេលដែលពោងសុវត្ថិភាពដំណើរការ

/

/

/

 

សម្រាប់ព័ត៌មានបន្ថែម ឬ ចង់បើកបរសាកល្បង​: www.isuzucambodia-tis.com, ហ្វេសប៊ុក: Isuzu Cambodia, YouTube: Isuzucambodia ឬ អញ្ជើញទៅ Showroom ISUZU KCambodia (ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ), Tel: 023 950 084 /023 900 798/ 017 888 594

**************************************************

Public Relations Office

Tri Petch Isuzu Sales Cambodia Co., Ltd.

Tel. 023 900 978

Nouch Timouyla