យានយន្ដ៖ ក្រុមហ៊ុនរថយន្ដម៉ូត Ferrari របស់ប្រទេសអ៊ីតាលី បានប្រារព្ធពីធី បង្ហាញអនុភាពផលិតផល​របស់ខ្លួន ជាមួយនឹងការសាកល្បងពី ថាមពលកម្លាំងម៉ាស៊ីន ព្រមទាំងការរំពងសម្លេង ដ៏លាន់ឮមហិមា របស់ម៉ូដែល ៣ ប្រភេទ ក្នុងឆ្នាំតែមួយ។ 

ម៉ូដែល ៣ ប្រភេទក្នុងស៊េរីឆ្នាំតែមួយ គឺ​មានដូចជា Ferrari FXX-K, FXX និង 599 XX បានត្រូវធ្វើការពិសោធន៍សម្លេង ជាមួយនឹងការសាកល្បងប្រកួតគ្នាលើដងផ្លូវ ដើម្បីបង្ហាញពីសមត្ថភាពពិតប្រាកដ ជួនទស្សនិកជន ដែលតែងតែមានចម្ងល់កន្លងមក ចំពោះអនុភាព នៃសម្លេង និងថាមពលកម្លាំងរបស់អ្នកទាំង៣។

យ៉ាងណាម៉ិញដើម្បី ជាការបង្ហាញ និងស្រាយចំងល់ទៀតនោះ តោះចូលទស្សនាវីដេអូ ខាងក្រោមនេះទាំងអស់គ្នា៖

/

/

គូសបញ្ជាក់ងផងដែរថា រថយន្ដម៉ូតទាំង ៣ដែលបានបង្ហាញពេលនោះ គឺសុទ្ធសឹង​មាន សមាសភាពកម្លាំងម៉ាស៊ីន ស្មើៗគ្នាទាំងអស់គឺ ១២ ម៉ាស៊ីន V12 ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops