ទូរស័ព្ទ Ulysse Nardin Chairman ដាំពេជ្រមានតំលៃដល់ទៅ 129.000 USD ក្នុងពេលដែល Smartphones ដ៏ទៃផ្សេងទៀតក៏មានតំលៃថ្លៃរាប់សិបពាន់ដុល្លារផងដែរ។

1. Ulysse Nardin Chairman ស៊េរីដាំពេជ្រ

/

គំរូទូរស័ព្ទនេះត្រូវបានគេចាត់ទុកថា ជាទូរស័ព្ទដែលថ្លៃជាងគេបំផុតលើពិភពលោកយើងសព្វថ្ងៃជាមួយតំលៃលក់ឡើងដល់ 129.000 USD។ វាត្រូវបំពាក់ដោយត្បូងជាង 3.000 គ្រាប់។ ទូរស័ព្ទនេះប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android, អេក្រង់ Touchscreen 3,2 inch, camera 8 megapixel, មេម៉ូរីក្នុង 32GB ជាមួយនឹង fingerprint reader មួយផងដែរ។

2. Dior Reveries Haute Couture

/

គំរូ smartphone Android ត្រូវបានផលិតឡើងក្រោមការសហការគ្នារវាង LG និង Dior។ ទូរស័ព្ទនេះត្រូវបានបំពាក់ដោយពេជ្រ 99 គ្រាប់ គុជខ្យង លក់ក្នុងតំលៃ 107.000 USD។

3. Gresso Lady Blanche iPhone 4

/

ដូចឈ្មោះដែលបានដាក់  Lady Blanche iPhone 4 ការកែច្នៃដោយក្រុមហ៊ុន Gresso របស់រុស្ស៊ីត្រូវបានផលិតឡើងសំរាប់ស្ត្រីភេទ។ ក្រៅពីពេជ្រស ផ្នែកខាងក្រោយរបស់វាបានបំពាក់នូវនាឡិ-ការបស់ស្វីសចំនួនបី បង្ហាញពីម៉ោងនៅទីក្រុនធំៗបីគឺ New York, Paris និង Moscow។ តំលៃលក់របស់ smartphone នេះគឺ 30.000 USD។

4. Goldgenie Suvarna Bullion iPhone 4S

/

Goldgenie គឺជាក្រុមហ៊ុនដ៏ល្បីឈ្មោះមួយក្នុងការកែច្នៃផលិតផលបច្ចេកទេសពីត្បូងពេជ្រមានតំលៃ។ ទូរស័ព្ទ iPhone 4S បានធ្លាក់ចូលក្នុងដៃរបស់អ្នកបច្ចេកទេស Goldgenie ដោយបានស្រោបដោយសំបកមាសផ្កាកូលាប មាស រឺអាលុយមីញ៉ូម។ តំលៃលក់ផលិតផលនេះប្រហែល 29.500 USD។

5. iPhone 4S ដាំពេជ្រ

/

ទូរស័ព្ទ iPhone 4S នេះត្រូវបានបំពាក់ដោយពេជ្រនៅតាមគែមនៃទូរស័ព្ទ ដែលធ្វើឲ្យវាក្លាយជាទូរស័ព្ទដ៏ប្រណីតមួយ។ តំលៃលក់របស់វាប្រហែល 10.900 USD ៕

ដោយ៖ សិលាប្រភព៖ zing