យើងធ្លាប់តែឃើញ ការប្រកួតប្រណាំងម៉ូតូធំៗ ដូចជាម៉ូត GP នៅលើផ្លូវរាបស្មើ និងម៉ូតូហោះនៅលើផ្លូវឧបសគ្គ តែឥលូវនេះ សុំងាកទៅមើល ការប្រកួតប្រណាំងម៉ូតូកូនទា (Scooter) ឆ្លងកាត់ឧបសគ្គម្តងទៅមើល ។ឆ្នាំនេះ ការប្រកួតប្រណាំងម៉ូតូកូនទា Monsoon Scooter Rally 2013 ធ្វើឡើងនៅទីក្រុង Mumbaiប្រទេស ឥណ្ឌា ។ ការប្រកួតមានអ្នកចូលរួម ៣២ រូបដោយមានម៉ូតូកូនទា​ តុបតែងយ៉ាងស្អាត ។ការប្រកួតនេះ មានរយៈចំងាយផ្លូវ ៣៥ គ.ម ដោយនៅតាមផ្លូវ អ្នកប្រកួតត្រូវឆ្លងកាត់ឧបសគ្គជាច្រើនដូចជា គ្រហុក ដីល្បាប់ ភក់ច្រំជាដើម ទំរាំមកដល់ទី។ឆ្នាំនេះអ្នកប្រកួតឈ្មោះ Muzaffar Ali វ័យ ៣២ ឆ្នាំមកពីទីក្រុង Bhopal ដែលឆ្នាំមុនជាប់ចំណាត់ថ្នាក់លេខ ២ នោះ ឆ្នាំនេះគាត់យកបានលេខ ១ ដែលមកដល់ទីក្នុងរយៈពេល ២៨ នាទី ៥០ វិនាទីទទួលបានប្រាក់រង្វាន់ ១ម៉ឺន រូពី ៕ 

Strangely
Strangely
Strangely
Strangely
Strangely
ដោយ ៖ លីលីប្រភព​ ៖ k14