/

កីឡាករ Bruno Fernandes ដែលជាប្រធានក្រុមរបស់ Sporting CP ដឺងយ៉ាងច្បាស់អំពីអនាគតរបស់គាត់ ដោយត្រូវបានកេរាយការណ៍ថា Manchester United បានត្រៀមខ្លួនជា ស្រេចដើម្បីទិញខ្សែបម្រើសញ្ញាតិ Portugal រូបនេះ។

រដូវកាលផ្លាស់ប្តូរកីឡាករដែលត្រូវបានគេជឿថាកំពុងឈានដល់ទីបញ្ចប់ ដោយកីឡាករ Fernandes បានផ្លាស់ ពីក្លឹប Sporting CP ទៅកាន់ Manchester United ក្នុងកិច្ចព្រមព្រៀងដំបូងដែលមានតម្លៃ ៤៧ លានផោន​ (៥៥ លានដុល្លារអាមេរិក) និងបូកបន្ថែមនៅមុនថ្ងៃផុតកំណត់នៅថ្ងៃសុក្រ។

Fernandes នឹងធ្វើដំណើរទៅកាន់ទីក្រុង Manchester នៅថ្ងៃពុធនេះ។ នៅពេលមានគេសូរថាតើ Premier League គឺជាចំណូលចិត្តរបស់គាត់ដែរឬទេ? បន្ទាប់ពីមានរបាយការណ៍អំពីការផ្លស់ប្តូរទៅ ម្ចាស់ជើងឯក La Liga Barcelona ឬ Valencia? Fernandes បានប្រាប់មក​ SIC ថា វាតែតែល្អហើយ។

សន្និសិទបានសួរថាតើ United ជាចំណូលចិត្តជាក់លាក់របស់គាត់ឬអត់នោះខ្សែបម្រើអន្តរជាតិព័រទុយហ្កាល់បានឆ្លើយតបថា៖ ពិតជាមានអ្វីទាំងអស់ ។

Fernandes ធ្លាប់បានភ្ជាប់ទៅ ក្លឹប Tottenham នឹង Real Madrid នៅរដូវកាលមុន ហើយកីឡាកររូបនេះរកគ្រាប់បាល់បាន ១៥ គ្រាប់គ្រប់ការប្រគួតរបស់ Sporting CP នារដូវកាលនេះ។ កីឡាករវ័យ ២៥ឆ្នាំ ៣១គ្រាប់សម្រាប់ខ្លួនគេនារដូវកាលកន្លងទៅ ដែលបូកបញ្ចូលទាំង Primeira Liga ២០ គ្រាប់ទៀត។

យ៉ាងណាមិញ Man Utd ត្រូវប្រគួតជាមួយ Man City នៅជើងទីពីរ ក្នុងពានរង្វាន់អគ្លេសវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ EFL Cup Simi Final ដែលដេញតាមពីក្រោ Man City ៣ទល់១។ គ្រូបង្វឹក បិសាចក្រហម លោក Ole Gunner Solskjaer ថា ក្រុមរបស់លោកនឹងត្រូវប្រគួតជាមួយ Wolves ក្នុងក្របខ័ណ្ឌ Premier League នៅថ្ងៃសៅរ៍មុនពេលកាឈប់សំរាក់មកដល់។

/

 

ប្រភព៖ Fotmobប្រែសម្រួល៖ ស៊ីថា