តោខៀវ Chelsea បានប្រាប់អ្នកកាសែតថា ពួកគេមានការចាប់អារម្មណ៍ទៅលើ Isco ដែលជាខ្សែបម្រើរបស់អធិរាជស Real Madrid។​​ Isco បានវិវត្តខ្លួនយ៉ាងល្អ ដែលធ្វើឱ្យទម្រង់លេងរបស់គេ ត្រឡប់មកសភាពដើមវិញ ហើយទទួលបានការចាប់អារម្មណ៍ពីគ្រូបង្វឹក សញ្ញាតិបារាំង គឺលោក Zinedine Zidane និងថែមទាំងដាក់អោយ Isco លេងនៅជម្រើស ១១ នាក់ដំបូង ផងដែរ។

 

សារព័ត៌មាន El Desmarque របស់អេស្ប៉ាញ បានលើកឡើងថា តោខៀវ Chelsea នឹងឲ្យតម្លៃខ្លួនរហូតដល់ ៥៥ លានអឺរ៉ូ សម្រាប់កីឡាករវ័យ ២៧ ឆ្នាំរូបនេះ។ គ្រូបង្វឹករបស់ តោខៀវ Chelsea គឺលោក Lampard បានមើលឃើញថា កីឡាករ Isco គឺជាកីឡាករបន្ថែមសំខាន់មួយរូបសម្រាប់តោខៀវ Chelsea ហើយអាចបង្ហាញទម្រង់លេងល្អជាមួយកីឡាករ N’Golo Kante នៅតំបន់កណ្ដាល។

/

នេះមិនមែនជាលើកដំបូងឡើយ ដែល Spain international បានភ្ជាប់ដើម្បីយកកីឡាកររូបនេះមក កាន់ Stamford Bridge។ របាយការណ៍ពី The Daily Mail កាលពីខែធ្នូបានលើកឡើងថា តោខៀវនឹងមានឱកាស ទិញ Isco បាន។

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានក្លឹបរបស់អធិរាជស Real Madrid គឺលោក Florentino Perez មិនចង់ឃើញគាត់ចេញពីក្លឹបនោះទេ ប៉ុន្តែអាចនឹងលក់ ប្រសិនបើការអោយតម្លៃសបស្របមកដល់។

ទេពកោសល្យរបស់ Isco ពិតជាមិនអាចប្រកែកបាន។ គាត់ពិតជានឹងបន្ថែមគំនិតច្នៃប្រឌិតដល់ខ្សែបម្រើតោខៀវ ដែលបច្ចុប្បន្ននេះកំពុងខ្វះខាត។ ប៉ុន្តែ លោក Lampard ត្រូវតែថ្លឹងថ្លែងថា តើការផ្លាស់ប្តូរនេះ ស័ក្ដិសមនឹងរយៈពេលវែង ឬអត់។

/

ការទិញខ្សែបម្រើរបស់អធិរាជស Real Madrid នឹងមិនមានចម្ងល់ឡើយ ដែលនឹងត្រូវកំណត់ឱកាសរបស់ខ្សែបម្រើផ្សេង នៅក្នុងក្លឹប។ Mason Mount អាចនឹងត្រូវកាត់បន្ថយពេលវេលានៃការលេងប្រសិនបើ Isco ចូលរួម។ កីឡាករវ័យក្មេង ដែលមានទាន់អាចលេងអោយឈុតធំបានដូចជា Billy Gilmour នឹង Conor Gallagher ប្រហែលនឹងពិបាកក្នុងការបង្ហាញខ្លួននៅជម្រើសដំបូងដូចគ្នា។

/

វាប្រហែលជាល្អ ប្រសិនបើលោក Lampard អនុញ្ញាតឱ្យខ្សែបម្រើតំបន់កណ្តាល ក្នុងក្លឹបបច្ចុប្បនអភិវឌ្ឍន៍ខ្លួន។  តំបន់ ដែលមានសម្ពាធផ្សេងទៀតត្រូវការពង្រឹងសម្រាប់តោខៀវ Chelsea មិនគិតដល់ខ្សែបម្រើ៕

ប្រភព៖ Fotmob