ក្រុម Juventus ត្រូវបានធ្លាក់ពី UCL ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ ដោយថ្វីជើងរបស់ Lyon

/ 

Lyon បានបើកីឡារដ្ឋានទទួលស្វាគមន៍ក្រុមបាល់ទាត់ Juventus ដើម្បីលេង វគ្គជម្រុះ ១៦ ក្រុមចុងក្រោយ ដោយ Lyon មានប្រៀបជាង Juventus​ ដោយសារកាល ពីប្រគួតនៅទឹកដីរបស់ Juventus ជើងទីមួយ Lyon បានយកឈ្នះក្រុម ម្ចាស់ផ្ទះដោយលទ្ធផល ១-០

នៅព្រឹកថ្ងៃសុក្រ ដែល Lyon ធ្វើជាម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមបាល់ទាត់ Juventus មកលេងជើងទីពីរ Lyon បានរកគ្រាប់បាល់បាននៅនាទី ទី ៨ និង ៣០​ វិនាទី ដោយកីឡាករ សញ្ជាតិ ហូឡង់ គឺកីឡាករ Memphis Depay ដោយគ្រាប់បាល់ពិន័យ ១១ម៉ែត្រ ដែលបង្ករកំហុសដោយខ្សែបម្រើរការពាររបស់ Juventus គឺកីឡាករ Rodrigo Bentancur។

/

សភាពការហាក់ដូចតាន់តឹងសំរាប់ក្រុមសេះបង្កង់ Juventus នៅនាទី ទី៤៣ ជិតចប់តង់ទី១ ខ្សែការពាររបស់ Lyon បង្ករកំហុសក្នុងតំបន់គ្រោះថ្នាក់ ដែលជាហេតុធ្វើអោយធ្លោយបាល់ ១១ ម៉ែត្រ ទៅក្រុមភ្ញៀវ ហើយ Cristiano Ronaldo ជាអ្នករ៉ាប់រង់បាល់ ១១ ម៉ែត្រនេះផងដែរ។

/

/

នៅតង់ទី២ បន្ទាប់ពីសំរាក ១៥នាទី រួច Cristiano Ronaldo បានស៊ុតមួយជើងឆ្វេងពីចម្ងាយចូលសំណាញ់ទី ហើយ Juventus ក៏បានដាក់សម្ពាធទៅក្រុមម្ចាស់ផ្ទះជាច្រើនដងតែមិនបានសម្រាច រហូតដល់ អាញ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រគួត ដោយលិទ្ធផល ២-១ តែដោយសារ ក្រុម Lyon មានប្រៀបកាលនៅក្រៅដីទើបធ្វើអោយ Juventus ធ្លាក់នៅវគ្គ ១៦ក្រុមចុងក្រោយ។

សម្រួលដោ៖ ជិន ស៊ីថា

ប្រភព៖ Fotmob