Real Madrid បានក្លាយជាជើងឯកលើពាន LaLiga ម្តងទៀត ហើយលោក Zinedine Zidane ជាអ្នកនៅពីក្រោយនៃការជោគជ័យមួយនេះ។

Karim Benzema ជាអ្នកដែលរកគ្រាប់បាល់ ពីរគ្រាប់ ដែលយកឈ្នះទៅលើក្រុម ម្ចាស់ផ្ទះ Villarreal ក្នុងលទ្ធិផល ២ ទល់និង ១ នៅក្នុងកីឡារដ្ឋាន Estandio Alfredo Di Stefano ដែលធ្វើអោយក្រុម Real Madrid លើកពាន LaLiga បានដោយសុវត្ថិភាព។

/

Madrid បានឈ្នះ ១០ប្រគួតជាប់គ្នាក្នុងក្របខ័ណ្ឌ LaLiga ដែលចាប់ផ្តើមបន្ទាប់ពីការឈប់សំរាកដោយសារ​ Coronavirus ខណៈពេលដែលអ្នកចាត់ការលោក Zidane បានត្រលប់មកដឹកនាំក្រុមម្តងទៀតកាលពី ខែមិនា ឆ្នាំ២០១៩​ មក។

មកទល់និងពេលនេះ Zidane ឈ្នះសរុប ១១ ពាន ក្នុងការដឹកនាំក្រុមទាំងពីលើករបស់លោក ហើយការឈ្នេះនេះផងដែរ គឺសំរាប់អ្នកគាំទ្ររបស់ Madrid អ្នកដែលអាចបានត្រឹមតែមើលពីផ្ទះព្រោះវាការរក្សាគំលាតដោយសារ COVID-19។

/

គាត់បានប្រាប់ LaLiga ថា “នៅទីបំផុតយើងបានឈ្នះពាន ពីព្រោះយើងមានពន្ទុខ្ពស់ជាង វាបែបនេះ​ឯង “។

វាចំឡែកសំរាប់អ្នកទាំងអស់គ្នា ពួកយើងមិនអាចគ្រប់គ្រងស្ថានកាបានទេ ពួកយើងគឺពិតជាចង់ នៅជាមួយអ្នកគាំទ្ររបស់យើងណាស់ ជាអ្វីដែលយើងសង្ឃឹមថាអាចនិងកើតឡើងនាពេលអនាគត់ ប៉ុន្តែបើសួរទៅរឿងសុខភាពគឺវាមិនអាចកើតឡើងនោះទេ។

“ប៉ុន្តែខ្ញុំគិតថាអ្នកគាំទ្ររបស់យើងសប្បាយចិត្តហើយអបអរនៅផ្ទះពួកគេ។ ខ្ញុំបាននិយាយស្វាគមន៍ទៅកាន់ពួកគាត់ដែលមើលការប្រគួតនៅផ្ទះ។”

Zidane បានជួយ Madrid ឈ្នះ Champions league បីដងជាប់គ្នាក្នុងការគ្រប់គ្រងរបស់គាត់ជាលើដំបូង ប៉ុន្តែនៅពេលដែលសួរថាតើការជោគជ័យមួយនេះវាប្រសើដែរទេ គាត់បានឆ្លើយ បាទ​ បាទ។

/

គឺថា Champions League គឺជា Champions League ប៉ុន្តែ league របស់ អេស្ប៉ាញគឺ ត្រូវការខិតខំច្រើនណាស់។ ៣៨ សប្តាហ៍និងការខិតខំប្រឹងប្រែង ក្រោយបញ្ចប់ទាំង ៣៨សប្តាហ៍នោះមកអ្នកមានពន្ទុខ្ពស់ជាងគេ។ វាពិតជាអស្ចារ្យណាស់។

Zidane បាននិយាយថាការជោគជ័យរបស់ Madrid នឹងមិនអាចកើតឡើងទេប្រសិនបើគ្មានការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នាក្នុងក្រុម។ បូករួមទាំងអ្នកដែលពុំសូវបានចូលលេងជាញឹកញាប់។

 

Zidane បានបន្ថែមទៀតថា ល្អខ្ញុំមានតួនាទីរបស់ខ្ញុំខ្ញុំជឿជាក់លើកីឡាករហើយខ្ញុំពិតជារីករាយសម្រាប់ពួកគេពីព្រោះពួកគេជាក្រុមមនុស្សមុនពេលបាល់ទាត់ពួកគេជាមនុស្សល្អ ។

 
ប្រសិនបើអ្នកចង់ឈ្នះអ្វីៗអ្នកទាំងអស់គ្នាត្រូវតែចូលរួមចំណែកវាពិបាកក្នុងការឈ្នះជារៀងរាល់សប្តាហ៍មានរយៈពេល ៣៨ សប្តាហ៍។ មើលពួកយើងយើងឈ្នះវានៅថ្ងៃប្រកួតដណ្តើមពានរង្វាន់” ។
 

ប្រែសំរួល៖ ជិន ស៊ីថា

ប្រភព៖ Fotmob