(វិទ្យាសាស្ត្រ)៖ ជាការពិតណាស់ ផែនដីយើងនេះមិនអាចឈប់វិល តែក្នុងរយៈពេលពីរ ឬបីឆ្នាំនោះឡើយ ប៉ុន្តែវាត្រូវការពេលវេលា ២០ម៉ឺនឆ្នាំ ទើបអាចថយល្បឿនវិលចំនួន២វិនាទី។ ការថយល្បឿនវិលនេះ គឺជារឿងធម្មជាតិ ដោយសារតែឥទ្ធិពលនៃចំហេះ ក្នុងស្នូលរបស់ផែនដីបានថមថយ ហើយដំណើរគោចរជុំវិញព្រះអាទិត្យ ក៏នឹងយឺតជាលំដាប់ផងដែរ។

ការវិលជុំវិញខ្លួន និងការគោចរជុំវិញព្រះអាទិត្យយឺតជាងមុននេះ នឹងធ្វើឲ្យមួយថ្ងៃលើផែនកើនឡើងលើស២៤ម៉ោង និងពេលវេលាមួយឆ្នាំ នឹងលើសពី៣៦៥ថ្ងៃ។

ឥឡូវនេះយើងងាកមកមើលឧទាហរណ៍ថា នៅអំឡុងពេល៥ឆ្នាំទៀតផែនដីនឹងលែងវិល ជុំវិញខ្លួនឯងតែម្តង តើនឹងមានរឿងអ្វីកើតឡើងខ្លះ សម្រាប់បរិស្ថានជាទូទៅនៅលើផែនដី?

សូមទស្សនាវីដេអូ ដែលត្រូវបានបក ប្រែជាភាសាខ្មែរខាងក្រោមនេះ៖រៀបរៀងដោយ៖ ឥន្ទ វុត្ថា

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី