Nexus 7 គឺជា Tablet ដំបូងគេដែល Google បានធ្វើការណែនាំនៅក្នុងព្រឹត្តិការណ៍ Google I/Oកន្លងទៅថ្មីៗនេះ។
ផលិតផលដែល Asus ជាអ្នកផលិតត្រូវបានបំពាក់នូវរូបសណ្ឋានយ៉ាងល្អ ហើយចំនុចដែលលេចធ្លោនោះគឺវាត្រូវបាន Set Up រួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 4.1, Jelly Bean។ Hardware វាយ៉ាងណានោះ សូមអ្នកទាំងអស់ទស្សនានូវរូបភាពនៃការបើកម៉ាស៊ីននេះរបស់វេបសាយ iFixit នៅខាងក្រោម។ បើពិនិត្យទ្រួសៗឃើញថា មានចំនុចគួរឲ្យភ្ញាក់ផ្អើលមួយ គឺ Google Nexus 7 បានបំ-ពាក់នូវ Two controllers speaker មិនមែនមានតែមួយដូចព័ត៌មានដែលបានបង្ហាញដោយ Googleនោះទេ។ ក្រៅពីនេះថ្ម 4325 mAh របស់ Nexus 7 អាចដោះចេញមកក្រៅ និងអាចផ្លាស់ប្តូរបាន។សព្វថ្ងៃ iFixit នៅមិនទាន់ដឹងច្បាស់ថា អេក្រង់របស់ tabletនេះ ជា Gorilla Glass 2 រឺមិនមែនទេ។

រូបសណ្ខានមួយចំនួនរបស់ Google Nexus 7:
> អេក្រង់ 7 Back-lit IPS, កំរិតពន្លឺ 1280 x 800 HD (216 ppi)> CPU Tegra 3 quad core> RAM 1 GB> មេម៉ូរីក្នុង 8 GB / 16 GB> GPU 12x> ថ្ម 4325 mAh























ដោយ៖ សិលាប្រភព៖ TTE