HTC One Tab 7 ត្រូវបានឲ្យដឹងថាមានអេក្រង់ទំហំ 7 inch Full HD រួមជាមួយនឹង interface Sense 5 ប្លែកភ្នែក។
Hasan Kaymak, អ្នករចនាម៉ូដដែលធ្លាប់ណែនាំបង្ហាញគំរូទូរស័ព្ទ Facebook របស់ HTC, កាលពីពេលថ្មីៗនេះ គាត់បានបន្តបង្ហាញរូបភាពច្នៃប្រឌិតមួយចំនួនដ៏អស្ចារ្យរបស់ខ្លួន ស្តីពី Tablet ថ្មីរបស់ HTC។ Tablet One Tab 7 ត្រូវបានយកលំនាំការរចនាម៉ូដរបស់ស្មាតហ្វូន One ដែលកំពុងទទួលបានការវាយតំលៃខ្ពស់ពីការរចនាម៉ូដ។
ផលិតផលនេះត្រូវបានបំពាក់អេក្រង់ទំហំ 7 inch កំរិតពន្លឺ Full HD SLCD 3, interface HTC Sense 5.0 UI, BlinkFeed និង HTC Zoe។ កម្មវិធីផ្សេងទៀតដូចជា Beats Audio, ប្រព័ន្ធ Speaker stereoនិងប្រព័ន្ធប្រតិបត្តិការ Android 4.2 Jelly Bean។

ក្រៅពីនេះ HTC One Tab 7 ត្រូវបានគេសង្ឃឹមថា ថ្មរបស់វាអាចប្រើបានដល់ 10 ម៉ោង, Connector 4G LTE, Wi-Fi, camera ultrapixel ទំហំ 8 megapixel, អំពូល flash LED, ប្រើប្រាស់ nano SIM និងរន្ធដាក់មេម៉ូរីក្រៅ microSD។
HTC ធ្លាប់បានចូលរួមនៅលើទីផ្សារ Tablet ជាមួយនឹង Tablet Flyer ម្តងហើយ ហើយក៏ទទួលបានការវាយតំលៃថា មានការរចនាម៉ូដស្អាត។ ជាក់ស្តែង ផលិតផលនេះ មិនបានធ្វើឲ្យមានការចាប់អារម្មណ៍នៅលើទីផ្សារឡើយ ហើយក្រុមហ៊ុនក៏បានដកចេញពីលើទីផ្សារវិញអស់រយះពេលជាងមួយឆ្នាំនេះ៕





ដោយ៖ សិលាប្រភព៖ VE