ក្នុងពិភពបច្ចេកវិទ្យាទើបតែស្វាគមន៍នូវ Tablet ទី2 របស់ពិភពលោកដែល Set up រួចជាស្រេចនូវ Android 4.1 Jelly Bean ។ ផលិតផលថ្មីនេះមានឈ្មោះថា Smart Tab 1 មកពីក្រុមហ៊ុនផលិត Karbonn Mobiles (ឥណ្ឌា) មានតំលៃលក់ 125 USD។
Smart Tab 1 បំពាក់នូវអេក្រង់ទំហំ 7 inch, Chip Single Core MIPS ល្បឿន 1,2GHz, cameraផ្នែកខាងមុខ 2MP, Support 3G, Data port HDMI, រន្ធដោតកាតប្រភេទ microSD ដែលអាចដាក់បានដល់ 32GB, Connect Wi-Fi/n, ថ្ម 3.700mAh ដែលអនុញ្ញាតអាចលេងអ៊ីនធឺណេតបាន 7ម៉ោង រឺមើលរឿងបាន 8ម៉ោងជាប់គ្នា។
Tablet Smart Tab 1
និយាយរួម Smart Tab 1 មិនអាចធ្វើការប្រៀបធៀបនឹងគូប្រកួតប្រជែង Nexus 7 ពីរូបសណ្ឋានខាងក្នុងបានឡើយ បើទោះជាមានតំលៃថោកយ៉ាងណាក៏ដោយ។ ជាក់ស្តែង ក្រុមហ៊ុននៅតែដាក់កំហិតថា ត្រូវលក់ចេញឲ្យបាន 200.000 គ្រឿងក្នុងមួយខែ។ សព្វថ្ងៃនៅមិនទាន់ដឹងច្បាស់ពីពេលវេលានៃការបញ្ចេញលក់ជាផ្លូវការរបស់ Smart Tab 1 នៅឡើយទេ៕
ដោយ៖ សិលាប្រភព៖ k14