បច្ចុប្បន្ននេះគេសង្កេតឃើញថា មានប្រភេទ Tablet ជាច្រើនកំពុងតែដំណើរការលក់ ពាសពេញទីផ្សារនៅទូទាំងពិភពលោក ។ Tablet គឺជាឧបករណ៍មួយប្រភេទ ដែលមានរាងធំជាង ស្មាតហ្វូន ហើយឥឡូវនេះសម្រាប់ Tablet ដែលមានកម្រាស់ស្តើង មើលទៅពិតជា មានរាងសិចស៊ី និងងាយស្រួសក្នុងការដាក់តាមខ្លួន។
ព្រមជាមួយគ្នានេះ បើតាមការអង្កេតរបស់ទីភ្នាក់ងារ ព័ត៌មានបច្ចេកវិទ្យា Cnet គេបានរកឃើញនូវប្រភេទ Tablet ដែលស្តើងនិងស្រាលជាងគេបង្អស់ លើពិភពលោកចំនួន៦ប្រភេទ មានដូចខាងក្រោមនេះ។
១/ Sony Xperia Z ដែលមានកំរាស់ត្រឹមតែ ០,២៧អ៉ីញ មានទំងន់ ១,០៩ផោន និងមានទំហំ ១០អ៉ីញ។
![src=http://image.lookingtoday.com:81/lookingtoday/looking-images/news/2013/April/id-030/Kosal-0115.jpg Looking]()
២/ Apple iPad Mini មានកំរាស់ ០,២៨អ៉ីញ មានទំងន់ ០,៦៨ផោន និងមានអេក្រង់ទំហំ ៧,៩អ៉ីញ។

៣/ Asus TF700 មានកម្រាស់ ០,៣៣អ៉ីញ មានទំងន់ ១,៣២ផោន និងមានអេក្រង់ទំហំ ១០,១អ៉ីញ។

៤ /Google Nexus 10 មានកម្រាស់០,៣៥អ៉ីញ មានទំងន់១,៣៣ផោន និងមានអេក្រង់ទំហំ ១០អ៉ីញ។

៥/ Apple iPad (fourth generation) មានកម្រាស់ ០,៣៧អ៉ីញ មានទំងន់ ១,៤៤ផោន និងមានអេក្រង់ទំហំ ៩,៧អ៉ីញ ។

៦/ Barnes & Noble Nook HD មានកម្រាស់ ០,៤៣អ៉ីញ មានទំងន់ ១,៦៨ផោន និងមានអេក្រង់ទំហំ៧អ៉ីញ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល