ទ្រព្យសម្បត្តិរបស់ អ្នកស្រី Sheryl Sandberg អគ្គនាយកប្រតិបត្តិ (COO) របស់ Facebook បានកើនឡើងលើសពី ១ពាន់លានដុល្លារអាមេរិក កាលពីម្សិលមិញនេះ ដោយសារតម្លៃមូលបត្ររបស់ Facebook ឡើងខ្ពស់មិនធ្លាប់មានពីមុនមក គឺ ៥៨,៥ដុល្លារក្នុងមួយហ៊ុន នៅក្រុង New York ។

width=454

Sheryl Sandberg បច្ចុប្បន្ន គឺជាមហាសេដ្ឋីនី វ័យក្មេងបំផុតម្នាក់ ក្នុងពិភពលោក

យោងទំព័រ Bloomberg ជាមួយភាគហ៊ុនដែលមានតម្លៃ ៧៥០លានដុល្លារ   រួមនឹងទ្រព្យសម្បត្តិផ្សេងទៀត អគ្គនាយិការ វ័យ ៤៤ឆ្នាំ រូបនេះ បានក្លាយជាមហាសេដ្ឋីនី ក្មេងបំផុតមួយ​រូប​ក្នុងពិភព​លោក។ចាប់តាំងពីក្រុម​ហ៊ុន Facebook បានធ្វើ IPO (ដាក់លក់មូលបត្រដំបូង) កាលពីឆ្នាំ ២០១២ អ្នកស្រី Sandberg ក៏រកបានប្រាក់ជាង ៣០០លានដុល្លារ ពីមូលបត្រ។ ទ្រព្យរបស់ Sandberg បានកើនឡើង​បែបនេះ បានបង្ហាញថា ភាពសំខាន់របស់អ្នកស្រីនៅលើពិភពលោក កាន់តែកើនឡើងដូចគ្នា។ Sandberg ក៏នឹងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅ Davos ប្រទេសស្វីស​នាពេល​ខាងមុខផងដែរ។

អ្នក​ស្រី Sandberg កើតឆ្នាំ ១៩៦៩ នៅ Washington, D.C នៅ​ក្នុងគ្រួសារជនជាតិ ជ្វីហ្វ (Jewish) មួយ។ Sandberg តែងតែជាសិស្សឆ្នើមជាងគេនៅក្នុងថ្នាក់រៀន ហើយនៅពេល Sandberg កំពុង​សិក្សានៅវិទ្យាល័យ Sandberg ក៏បានឆ្លៀតពេលបង្រៀនហាត់ប្រាណផងដែរ។Sandberg បានបញ្ចប់ការសិក្សានៅសកលវិទ្យាល័យ Harvard ក្នុងឆ្នាំ ១៩៩១ ដោយទទួល​បាន​បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច។ ឆ្នាំ ១៩៩៣ Sheryl Sandberg បានទទួលសញ្ញាបត្រអនុបណ្ឌិត​ផ្នែក​គ្រប់គ្រងពាណិជ្ជកម្មពីសាលា Harvard Business School ។ អ្នកស្រី ត្រូវបានជ្រើសរើសឱ្យធ្វើជាជំនួយ​ការរបស់អតីតរដ្ឋមន្ដ្រីនៃក្រសួងហិរញ្ញវត្ថុអាមេរិក Lawrence Summers ហើយបច្ចុប្បន្ន អ្នកស្រី Sheryl Sandberg គឺជាសមាជិកគណកម្មការគ្រប់គ្រងរបស់ Walt Disney និងជាម្ចាស់សៀវភៅ “Lean In” ដែលនិយាយអំពីតួនាទីរបស់ស្ដ្រីក្នុងសង្គម។ Sandberg ក៏ធ្លាប់បានធ្វើការឱ្យក្រុមហ៊ុន Google និង Starbucks ។ ក្នុងត្រីមាសទី IV នៃឆ្នាំកន្លង Facebook រកបានប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្ម ចំនួន ១០០​លានដុល្លារ ច្រើនជាងការវាយតម្លៃរបស់ក្រុមអ្នកវិភាគ។ លោក Ross Sandler អ្នកវិភាគនៃក្រុម​ហ៊ុន Deutsche Bank AG ថ្លែងថា ៖ “Facebook កំពុងតែមានការរីកចម្រើនខ្លាំង ដោយសារវិស័យ​ឧបករណ៍ចល័ត”។

width=430

គួររំឭកថា កាលពីឆ្នាំ ២០១៣ CEO របស់ Facebook គឺលោក Mark Zuckerberg រកប្រាក់បន្ថែម បាន ១២,៤ពាន់លានដុល្លារ នេះបើយោងតាមទំព័រ Bloomberg ។ សហស្ថានិកផ្សេងទៀតរបស់ Facebook ក៏មានទ្រព្យកាន់តែកើនឡើងច្រើន។ សហស្ថាបនិក Dustin Moskovitz អាយុ ៣០ឆ្នាំ គឺ​ជាអ្នកមានទី ១៧៤ ក្នុងពិភពលោក ដោយមានទ្រព្យ ៧,៤ពាន់លានដុល្លារ។ ចំណែកសហស្ថាបនិក Eduardo Saverin និង Chris Hughes មានទ្រព្យជាបន្ដបន្ទាប់ គឺ ៣,២ពាន់លានដុល្លារ និងជាង ៥០០លានដុល្លារ។

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

កំហុសទូទៅ ដែលអ្នកជំនួញថ្មី តែងជួបប្រទះ

រកចំណូលកន្លះលានដុល្លារ ក្នុងមួយឆ្នាំៗ ដោយគ្រាន់តែដើរទិញ អីវ៉ាន់

គ្រួសារលោក Obama ធ្វើនំ សម្រាប់ជនអនាថា ក្នុងថ្ងៃបុណ្យជាតិ

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Bloomberg