គណនី Twitter របស់ Jack Dorsey ដែលជា CEO របស់បណ្ដាញសង្គមនេះ ត្រូវបានគេហែកចូល និងគ្រប់គ្រងក្នុងរយៈពេលខ្លី។
Jack Dorsey ជា CEO របស់បណ្ដាញសង្គម Twitter
បន្ទាប់ពីបានហែកចូលគណនី Twitter របស់អគ្គនាយកប្រតិបត្តិ Jack Dorsey នៃបណ្ដាញសង្គម Twitter នេះ ក្រុមហែកឃើរ ដែលមានឈ្មោះថា OurMine បានបង្ហោះ link មួយដែលភ្ជាប់ទៅកាន់គេហទំព័ររបស់ខ្លួន រួមនឹងវីដេអូមួយនៅលើ Vine។ ក្រុមហែកឃើរ OurMine ថែមទាំងបានប្រកាសថា ពួកគេកំពុងតែត្រួតពិនិត្យសមត្ថភាពនៃការការពារសុវត្ថិភាពរបស់ Twitter។
ដូច្នេះ មានន័យថា ក្រុមហែកឃើរ បានគ្រប់គ្រងគណនីរបស់ម្ចាស់ Twitter បើទោះប្រការនេះបានកើតឡើងតែក្នុងរយៈពេលខ្លីក៏ដោយ។ ភ្លាមៗបន្ទាប់នោះ សាររបស់ក្រុម OurMine នៅលើ Twitter Jack Dorsey ក៏ត្រូវបានលុយចោល។
គណនី Twitter របស់ Jack Dorsey ដែលជា CEO របស់បណ្ដាញសង្គមនេះ ត្រូវបានគេហែកចូល
សូមរំលឹកថា OurMine គឺជាក្រុមហែកឃើរមួយ ដែលធ្លាប់បានហែកចូលគណនី Twitter និង Pinterest របស់ CEO Facebook លោក Mark Zuckerberg, គណនី Quora របស់ CEO Google Sundar Pichai ឬគណនីមួយចំនួនទៀតរបស់បណ្ដាក្រុមតារាល្បីៗ ដូចជា David Guetta និង Channing Tatum ។ល។ ប៉ុន្តែ ការហែកចូល និងគ្រប់គ្រងបានគណនី Twitter របស់ម្ចាស់បណ្ដាញសង្គមនេះ ត្រូវបានគេមើលឃើញថា ជាករណីលេចធ្លោបំផុត។
ប្រែសម្រួល ៖ បុត្រា