មកដល់ពេលនេះ Facebook លែងនៅជាបណ្ដាញសង្គមធម្មតាទៀតនោះទេ។ Facbook មានផ្ទុកទិន្នន័យជាច្រើនរបស់ម្ចាស់គណនី (រួមទាំងទិន្នន័យសម្ងាត់បំផុត)! ដូច្នេះ អ្នកប្រើប្រាស់ប្រហែលជាកំពុងតែព្រួយបារម្ភ ចំពោះសុវត្ថិភាពនៃគណនី ខ្លាចក្រែងមានគេហែកចូលលួចទិន្នន័យរបស់ខ្លួន។ បើសិនព្រួយបារម្ភ សូមអានអត្ថបទនេះ!
ខាងក្រោមនេះ គឺជាវិធី ៣យ៉ាង ដែលណែនាំដោយ Facebook ជួយការពារអ្នក ពីការហែកចូលលួចទិន្នន័យពីសំណាក់ជនខិលខូច។
១.ការពារលេខកូដសម្ងាត់ ៖ អ្នកមិនត្រូវប្រើប្រាស់លេខកូដសម្ងាត់នៃគណនី Facebook របស់អ្នក នៅកន្លែងផ្សេងៗ លើប្រព័ន្ធអ៊ីនធឺរណែត ហើយក៏មិនត្រូវប្រាប់វាទៅឱ្យអ្នកណាម្នាក់ដឹងនោះដែរ។ ត្រូវធានាថា មានតែអ្នកម្នាក់គត់ដែលដឹងលេខកូដសម្ងាត់។
ទន្ទឺមនឹងនេះ ចូរកុំដាក់លេខកូដសម្ងាត់ដោយឈ្មោះ អក្សរ ឬសញ្ញាធម្មតា ដូចជាឈ្មោះរបស់ខ្លួន ឬថ្ងៃខែឆ្នាំកំណើតជាដើម។ ចូរដាក់លេខកូដសម្ងាត់ដែលអ្នកដទៃមិនអាចស្មានត្រូវ។ ប៉ុន្តែ អ្នកក៏មិនគួរដាក់លេខកូដដែលអ្នកអាចនឹងមិនចាំ។
២.សូមចងចាំថា Facebook នឹងមិនដែលផ្ញើឱ្យម្ចាស់គណនី នូវសារ ឬអ៊ីមេល ស្នើឱ្យផ្ដល់ព័ត៌មានលំអិតរបស់គណនីនោះទេ។ ដូច្នេះ បើសិនមានគេផ្ញើសារមកស្នើដូច្នេះ ចូរកុំឆ្លើយតប និងមិនត្រូវចុចលើ link ភ្ជាប់ទៅកាន់ទំព័រអ្វីមួយនោះដែរ។
បន្ទាប់មក ចូររាយការណ៍ករណីខាងលើ ទៅឱ្យ Facebook ដើម្បីធ្វើការត្រួតពិនិត្យ។ ប៉ុន្តែកុំភ្លេចលុយសារនោះចោលផង។
៣.សូមចូលទៅកាន់ទំព័រ មុខងារសន្តិសុខរបស់ Facebook ដើម្បីបានដឹងនូវព័ត៌មានលំអិត ទាក់ទឹននឹងបច្ចេកទេសក្នុងការការពារគណនី (សូមចុចលើអក្សរពណ៌ខៀវ)។
ប្រែសម្រួល ៖ បុត្រា