បើតាមប្រភពព័ត៌មានពីគេហទំព័របច្ចេកវិទ្យា Softpedia, លោក Bill Gates ដែលជាសហស្ថាបនិកMicrosoft បានបដិសេធជាថ្មីម្តងទៀត ក្នុងការវិលទៅកាន់តំណែងនាយកប្រតិបត្តិរបស់ Microsoftក្នុងពេលដែល CEO ចាស់លោក Steve Ballmer ជិតចូលនិវត្តន៍។ ហេតុផលបដិសេធនេះ ត្រូវបានលោក Bill Gates បកស្រាយថា គឺគាត់ចង់ផ្តោតអារម្មណ៍ទៅលើ ការងារបរិច្ចាគ របស់គាត់នៅទូទាំងពិភពលោក។

ស្ថិតនៅក្នុងតំណែងជាប្រធានក្រុមហ៊ុន Microsoft, Bill Gates បាននិយាយឲ្យដឹងថា គាត់ចង់ធ្វើឲ្យមត់ហ្មត់ជាងមុន ជាមួយនឹងបណ្តានាយកប្រតិបត្តិ (CEO) ថ្មី របស់ Microsoft ក្រោយនេះ។ តាមរយះនេះនឹងអាចជួយសាជីវកម្មបច្ចេកវិទ្យាធំបំផុតលើពិភពលោកមួយនេះ មានការអភិវឌ្ឍន៍ជាវិជ្ជមានច្រើនជាងមុន បន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រងរបស់លោក Steve Balmer។

/

ព័ត៌មានជាច្រើនបានឲ្យដឹងថា CEO ចាស់របស់ Nokia គឺលោក Stephen Elop និងលោកនាយកAlan Mulally របស់ Ford គឺជាបេក្ខជន ២រូប ស្ថិតនៅក្នុងជម្រើសលេខរៀងកំពូល សម្រាប់តំណែងដែលលោក Steve Ballmer កំពុងគ្រប់គ្រង។ ការសម្រេចជាផ្លូវការ ស្តីពីអ្នកមកកាន់តំណែងជានាយកប្រតិបត្តិ Microsoft នឹងធ្វើឡើងនៅចុងឆ្នាំនេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- BlackBerry លុបចោលគម្រោង លក់ក្រុមហ៊ុន បញ្ឈប់ការងារ CEO បច្ចុប្បន្ន- iPad Air ដាក់លក់នៅលើទីផ្សារប្រទេសកម្ពុជា តំលៃចាប់ពី ៦៩០ ដុល្លារ- បទលោកឪពុក និងបទ ម៉ែ ស្តាប់ហើយ នឹកអាណិតដល់ ឪពុកម្តាយ (មានវីដេអូ)- Window Phone មានការអភិវឌ្ឍន៍លឿនជាង ទាំង iOS និង Android- វីដេអូ៖ មានគ្រោះថ្នាក់ចរាចរណ៍ ដោយសារតែរវល់ងាកមើល ស្រីស្លៀកខ្លី មិនមើលផ្លូវ

ប្រែសម្រួល៖ សិលាប្រភព៖ Vreview