Sweetie ត្រូវបានបង្កើតឡើងដើម្បីដើរតួជាក្មេងស្រីជនជាតិហ្វីលីពីនមួយរូប មានអាយុ ១០ ឆ្នាំ។ តាមរយះ Webcam, Sweetie បានបង្ហាញឲ្យឃើញនូវផ្ទៃមុខ រូបរាង រួមនឹងកែវភ្នែក ដូចទៅនឹងមនុស្សពិតៗ ដើម្បីបោកបញ្ឆោត បណ្តាមនុស្សរោគចិត្តដែលចង់យកលុយជាធ្នាក់ ក្នុងការឆាត (Chat) សិច ជាមួយ Sweetie។

តាមរយះការសន្ទនា Chat នេះ, Sweetie នឹងមានសំណួរមួយចំនួនដែលត្រូវសួរទៅភាគីម្ខាងទៀតដូចជា តើបងមានហ្វេសប៊ុក ដែរឬទេ? តើបងមានលេខទូរស័ព្ទដែរឬទេ?... ទន្ទឹមនឹងនោះក៏បានថតនូវរូបភាព និងវីដេអូតាមរយះ Webcam ដែលមនុស្សរោគចិត្តទាំងនោះបានផ្ញើមក ដើម្បីជួយឲ្យប៉ូលិសកំណត់អត្តសញ្ញាណ និងកន្លែងស្នាក់នៅ របស់ជនទាំងនោះផងដែរ។
បើតាមប្រភពពី Bussiness Insider មានមនុស្សរោគចិត្តចូលចិត្ត Chat សិច រាប់ពាន់នាក់ មកពី៧១ ប្រទេសនៅលើពិភពលោក បន្ទាប់ពីបាន Chat សិចជាមួយ Sweetie ហើយ ត្រូវបានប៉ូលិសកំណត់អត្តសញ្ញាណបាន និងជាប់សំណាញ់ប៉ូលិស។ Terre des Homes ដែលជាអង្គការបង្កើតRobot ក្មេងស្រី Sweetie ក៏នឹងជួយផ្គត់ផ្គង់នូវបណ្តាវីដេអូដែលថតបានតាមរយះ Webcam ផ្តល់ជូនប៉ូលិស ដើម្បីទុកធ្វើជាភស្តុតាងផងដែរ៕