រូបភាពទ្រនាប់ស៊ីម ដែលមានបន្ថែមនូវពណ៌មាសថ្មី បានបង្ហាញឲ្យយើងឃើញថា  លទ្ធភាពច្រើនដែល iPad ជំនាន់ទី៥ នឹងមានបន្ថែមពណ៌ថ្មីមួយទៀត ដូចនឹង iPhone 5S ដែរ។ 

នៅក្នុងរូបភាពទាំងនោះ យើងឃើញថា មានស្បោងមួយចំនួនមានផ្ទុក ទ្រនាប់ស៊ីមរបស់ iPad ជំនាន់ទី៥ និងមានស្បោងមួយចំនួនទៀតមានផ្ទុកនូវ ទ្រនាប់ស៊ីម របស់ iPad mini 2។

/

ស្បោងមានផ្ទុកទ្រនាប់របស់ iPad ជំនាន់ទី៥

ទ្រនាប់ស៊ីមរបស់ iPad ជំនាន់ទី៥ មានបីពណ៌រួមមាន ពណ៌ប្រផេះ ប្រាក់ និង ពណ៌មាស។ រីឯ iPad mini ជំនាន់ទី២ វិញ មិនមានបន្ថែមនូវពណ៌ថ្មីអ្វីឡើយ។ តាមប្រភពបានឲ្យដឹងថា វានឹងមានតែពីរពណ៌គឺពណ៌សទឹកប្រាក់ និងពណ៌ប្រផេះ។

/

ស្បោងមានផ្ទុកទ្រនាប់ស៊ីមរបស់ iPad mini ជំនាន់ទី២

iPad ថ្មី ទាំងពីរម៉ូដែលនេះ អាចនឹងបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍មួយទៀតរបស់ Apple ដែលនឹងប្រារព្ធទៅនៅថ្ងៃទី ១៥ ខែតុលា ខាងមុខនេះ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- iPhone 5C នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ២២ ខែកញ្ញា ខាងមុខនេះ- Apple បង្ហោះស្ប៉តពាណិជ្ជកម្មលើកដំបូង ស្តីពី iPhone 5C
- សុនខ (ឆ្កែ) មួយក្បាល ទទួលបានសញ្ញាប័ត្រ អនុបណ្ឌិត ពីរដ្ឋាភិបាល អាមេរិច
- Smartwatch របស់ Samsung មិនទាន់ដាក់លក់ផ្លូវការផង ជិតក្លាយជារបស់ហូសសម័យហើយ- ព្រឹត្តិការណ៍បង្ហាញ ផលិតផលបន្ទាប់របស់ Apple នឹងប្រារព្ធទៅ នៅថ្ងៃទី ១៥ តុលា

ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀតសូមចុចត្រង់នេះ !!!

ដោយ៖ សិលាដោយ៖ vexpress