បើទោះជាបច្ចុប្បន្ននៅតែកំពុងជោគជ័័យប៉ុន្តែ iPad នឹងដណ្តើមទីផ្សារភាគហ៊ុននៅសល់តែក្រោម 50% នៅបណ្តាឆ្នាំខាងមុខនេះ ក្នុងពេលដែល Windows អាចដណ្តើមបានប្រហែល10% នៅឆ្នាំ2016។ 

ជំនាន់ iPad របស់ Apple រួមទាំងគំរូទំហំតូច iPad Mini បានក្លាយជាបណ្តា Tablet ជោគជ័យបំផុតក្នុងការដែលដណ្តើមទីផ្សារភាគហ៊ុន Tablet បានជាងពាក់កណ្តាល និយាយរួមក្នុងរយះពេលជាងពីរឆ្នាំមកនេះ។ ជាក់ស្តែង Android ក៏កំពុងដណ្តើមបានចំនួនជោគជ័យប្រហាក់ប្រហែល iOS ដែរ។ ទន្ទឹមនឹងនោះ Windows ក៏ត្រូវបានគេប៉ាន់ស្មានថានឹងឆាប់ដណ្តើមបានទីតាំងល្អនៅលើទីផ្សារ Tablet ក្នុងរយះពេល 3, 4ឆ្នាំខាងមុខទៀត។

/

តាមការស្រាវជ្រាវថ្មីបំផុតរបស់ IDC បានបង្ហាញថាទីផ្សារភាគហ៊ុន iPad នឹងធ្លាក់ចុះនៅសល់53,8% នៅចុងឆ្នាំនេះគឺចុះពីកំរិត 56,3% នៅក្នុងឆ្នាំ 2011។ Tablet Android នឹងកើនឡើងពី39,8% ដល់ 42,7%។ ជាក់ស្តែង តាមការប៉ាន់ស្មានក្នុងរយះពេលបួនឆ្នាំទៅមុខទៀតទើបពិតជាមានចំនុចគួរឲ្យចាប់អារម្មណ៍។

/

តាមរយះតារាងខាងលើនេះ នៅឆ្នាំ 2016 ចំណែកទីផ្សាររបស់ Apple នៃ iPad នៅសល់ត្រឹមតែ 49,7% ក្នុងពេលដែល Android ក៏មានការធ្លាក់ចុះនៅសល់ 39,7%។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺ Tablet ប្រើប្រាស់ Windows RT របស់ Microsoft នឹងកើនពី 2,9% ក្នុងឆ្នាំ 2012 ឡើងដល់10,3% ក្នុងឆ្នាំ 2016៕

ដោយ៖ សិលាប្រភព៖ VE