ប៉ាគីស្ថាន៖ តាមសេចក្ដីរាយការណ៏ ជាផ្លូវការណ៏មួយរបស់ពត៌មានជាតិ ប៉ាគីស្ថាន កាលថ្ងៃ អាទិត្យ​ ទី ០២​ កញ្ញម្សិលមិញនេះថា អ្នកបួសកាន់សាសនាម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់គេសង្ស័យថា ជននេះមានការពាក់ព័ន្ធ ទៅលើករណីរំលោភបំពាន លើផ្លូវភេទកុមារីអាយុ ១១ឆ្នាំម្នាក់។

width=457

តាមការអោយដឹងពីប្រភពខាងលើ​ បាននិយាយថា លោក Khalid Jadoon គឺជាអ្នកបួសកាន់សាសនាអ៊ីស្លា ដែលមានវ័យចំណាស់ និងមានតូនាទីខ្ពស់ផងដែរក្នុងសាសនានេះ តែលោកត្រូវបាន ប៉ូលីសក្រុង Islamabad ចាប់ខ្លួនទៅកាន់តុលាការ ខណៈដែលលោកត្រូវបានគេរកឃើញថា មានពាក់ព័ន្ធរឿងចាប់រំលោភក្មេងស្រីម្នាក់ អាយុ ១១ឆ្នំា។

width=457

 

តាមច្បាប់ប្រទេសប៉ាគីស្ថាន លោក Khalid Jadoon មានទោសកំហុសពីរ ទីមួយគឺបទចាប់រំលោភក្មេងស្រី អាយុ ១១ឆ្នាំ និងទីពីរ នាង Rimsha Masih ដែលមានអាយុ ១១ឆ្នាំនេះ ជាអ្នកកាន់សាសនាគ្រឹស្ដ។  ដូច្នេះលោក Khalid ច្បាស់ណាស់​ គឺរំលោភបំពាន និងក្បត់សាសនារបស់ខ្លួន។ នេះវីដេអូក្លីប ដែលបង្ហាញពីការចាប់ខ្លួន លោក Khalid  សូមចុចដើម្បីមើល៕

 

 

ដោយ៖​​ នារីប្រភព៖ dailymail