ប្លែកៗ ៖ ក្រោយរៀបការហើយថ្មីថ្មោង ដំណើរកំសាន្តក្រេបទឹកឃ្មុំ ក្រៅប្រទេស គឺជាអនុស្សាវរីយ៍ មួយដែលមិនអាចបំភ្លេចបាន។ ដោយឡែក បើសិនដំណើរកំសាន្តក្រេបទឹកឃ្មុំ មានតែកូនក្រមុំ ដោយគ្មានកូនកំលោះនោះ ច្បាស់ណាស់ ក្រេបទឹកឃ្មុំ ក្លាយជាក្រេបទឹកខ្មេះជាក់ជាមិនខាននោះ ទេ តួយ៉ាង គូស្នេហ៍ប៉ាគីស្ថានដែលទើបតែ រៀបការថ្មីថ្មោង Huma Mobin និង Arsalaan Sever នា ដើមឆ្នាំ ២០១៦ នេះ ពួកគេបានរៀបគម្រោងដំណើរកំសាន្តក្រេបទឹកឃ្មុំ នៅប្រទេសក្រិក ប៉ុន្តែរឿង ហេតុបានក្លាយទៅជាអាក្រក់នៅពេលដែល ភ្នាក់ងារអន្តោប្រវេសន៍ប្រទេសក្រិកបានបដិសេធទៅ លើសុំណុំឯកសារវីសា លោក Arsalaan ដែលត្រូវជាប្តី ជាលទ្ធផល នាង Huma Mobin ត្រូវបង្ខំ ចិត្តធ្វើដំណើរក្រេបទឹកឃ្មុំតែម្នាក់ឯង ក្រោយបុរសជាប្តីលើកឡើងអោយដឹងថា កុំអោយខាត ទៅ ដើរលេងចុះអូន ពីព្រោះថា រាល់កញ្ចប់សេវាកម្ម ពួកយើងបានបង់ថ្លៃរួចរាល់ហើយ ។
តាមរយៈការលើកឡើងខាងលើ ជាលទ្ធផល នាង Huma Mobin ត្រូវបង្ខំចិត្តធ្វើដំណើរ ក្រេបទឹក ខ្មេះតែម្នាក់ឯង ដោយគ្មានស្វាមីដែលទើបតែរៀបការថ្មីថ្មោងទៅជាមួយគ្នានោះទេតែជាសំណាង ល្អមានឪពុកម្តាយក្មេករបស់នាងធ្វើដំណើរកំសាន្តជាមួយ។ អំឡុងពេលដែលធ្វើដំណើរកំសាន្ត ទៅកាន់គ្រប់ទីកន្លែងល្បីៗ នាង Huma Mobin បានថតរូប ជាមួយនឹងទឹកមុខ ពេបមាត់ ដៃអោប ខ្យល់ដែលជាសារមួយបញ្ជាក់ថា នឹកប្តីខ្លាំងណាស់ ហើយវាគឺជាដំណើរកំសាន្តក្រេបទឹកខ្មេះដែលមិនអាចបំភ្លេចបាន។ សន្លឹករូបថតរបស់នាង ទទួលបានភាពល្បីល្បាញជាខ្លាំង លើបណ្តាញសង្គម រហូត ដល់សារព័ត៌មានប៊ីប៊ីស៊ី ចុះសម្ភាសន៍នាងដោយផ្ទាល់ថែមទៀតផង។
ជាលទ្ធផល ក្រោយដំណើរកំសាន្តដោយគ្មានប្តី នាងក៏បានវិលត្រលប់ចូលស្រុកវិញ នឹងបានថត រូបបែបនោះជាមួយស្វាមីដដែល ខណៈសង្ឃឹមថា នឹងបានធ្វើដំណើរក្រេបទឹកឃ្មុំជាមួយនឹងស្វាមី នាខួបគម្រប់អាពាហ៍ពិពាហ៍មួយឆ្នាំ ដើមឆ្នាំ ២០១៧ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី