ស្ត្រីម្នាក់ដែលបើកឡានពី Nong Bua Lumphu មកទីក្រុងបាងកក ដើម្បីរកការងារធ្វើបានសម្រេចចិត្តឈប់ ហើយចុះត្រាំទឹកក្នុងស្រះ មួយនៅក្នុងសួន Cholapruek នៃតំបន់ Nakhon Nayok ហើយគិតអំពីជីវិតរសាត់អណ្តែតរបស់នាង ពីព្រោះ នាងបានបាត់បង់ការងាររបស់នាងនៅ ខេត្ត Prachinburi ដោយសារតែជំងឺខូវីដ១៩ ។
ទោះយ៉ាងណា អ្នកនៅជិតតំបន់នោះ បារម្ភពីសុវត្ថិភាពរបស់នាង ព្រោះនាងមិនឆ្លើយតបនឹងការហៅរបស់ពួកគេ ហើយក៏សម្រេចចិត្តអោយក្រុមជួយសង្គ្រោះ ( local rescue team ) មកជួយនាង។ បន្ទាប់មក រឿងរ៉ាវនេះបានរីកសុះសាយ នៅលើបណ្តាញសង្គម។ អ្នកលេងអ៊ីនធឺណិតយ៉ាងច្រើនអនេក ជួយ លើកទឹកចិត្ត ផ្តល់ដំបូន្មាន ក្នុងការជម្នះ បញ្ហារបស់នាង។
នាងបាននិយាយថា ៖”នៅពេលធ្វើដំណើរដើម្បីស្វែងរកការងារធ្វើ នៅទីក្រុងបាងកក ខ្ញុំបានសម្រេចចិត្តចតឡាន ហើយខ្ញុំទៅត្រាំទឹក ក្នុងប្រឡាយដើម្បីធ្វើអោយអារម្មណ៍របស់ខ្ញុំស្ងប់” ។ “ ខ្ញុំមិនបានឆ្លើយតបនឹងការសួរនាំរបស់អ្នកភូមិទេ ពីព្រោះខ្ញុំកំពុងគិតអំពីជីវិតដ៏ស្មុគស្មាញរបស់ខ្ញុំ”៕
ប្រែសម្រួល៖ ផាន់ណា
ប្រភព៖ nationthailand