ខុសប្លែកពីក្បាលចាក់ Karaoke ដែលកំពុងដាក់លក់នៅលើទីផ្សារបច្ចុប្បន្ន ផលិតផលរបស់Hanet វាហាក់ដូចជាក្បាលចាក់ HD មួយដែលភ្ជាប់មកជាមួយ Tablet 10 inch Smart List ក្នុងការបញ្ជាសំលេង ជ្រើសរើសតន្រ្តីបានយ៉ាងរហ័ស ជំនួសឲ្យការបញ្ជាធម្មតា។ ក្រៅពីនេះឧបករណ៍នេះ មាន Support Wi-Fi រួចជាស្រេច ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 4.0 ដែលអនុញ្ញាតឲ្យស្តាប់តន្ត្រី មើលវីដេអូអនឡាញ រឺបើក Website, Set up កម្មវិធី រឺល្បែងលេងថ្មីៗតាមរយះ Keyboard mini អត់ខ្សែ។
ឧបករណ៍នេះ មានរូបរាងដូចជា HD Player មួយ ដែលផ្នែកខាងក្នុងរួមមាន CPU Cortex A9 Dual Core ល្បឿន 1,5 GHz, RAM 1 GB និងប្រើប្រព័ន្ធប្រតិបត្តិការ Android 4.0។ Tablet Smart List មានទំហំ 9,7 inch រចនាម៉ូដស្រដៀង iPad 2 ប៉ុន្តែមានបន្ថែមរន្ធ Connector HDMI,ប្រើ Android ជាមួយ chip dual core និងថ្ម 4500 mAh។

នៅក្នុង Hanet រួមមាន ក្បាលចាក់មួយ ដែលមាន Hard Disk 2 TB, Tablet មួយទំហំ 9,7 inch,Keyboard អត់ខ្សែមួយ, HDMI, USB ត្រូវបានដាក់លក់ក្នុងតំលៃប្រហែលជាង 700 USD។ បើតាមការបង្ហាញណែនាំ ផលិតផលនេះត្រូវបានផលិតនៅប្រទេសវៀតណាម៕










ដោយ៖ សិលាប្រភព៖ VE